ម្ដាយបង្កើតលោក សុះ ម៉ាច កំពុងទទួលបានការជួយសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យ

0

តារាចម្រៀងជើងចាស់ សុះ ម៉ាច បាននឹងកំពុងជួបរឿងខ្វល់ចិត្ត ដោយសារតែអ្នកម្តាយ លោក កំពុងឈឺ សម្រាក ក្នុងមន្ទីរពេទ្យ។ លោកបានបែរបន់និងតាមដានជាអនេកខណៈក្រុមគ្រូពេទ្យកំពុង ជួយសង្រ្គោះ។

លើ បណ្តាញសង្គម ហ្វេសបុកលោក សុះ ម៉ាច បានសរសេរថា «ស្ថិតក្នុងស្ថានការណ៍ដ៏លំបាកពិបាកនឹងទទួលយកនៅពេលដែលមិនបានត្រៀមខ្លួន ជាមុនជាពិសេសស្ថានភាពក្រោយកូវីត។ថ្ងៃនេះអ្នកម្តាយចូលសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យខ្មែរសូវៀតខណះដែលម្តាយមីង(ប្អូនឪពុកខ្ញុំបង្កើត)ក៏សង្គ្រោះបន្ទាន់ក្នុងបន្ទប់តែមួយជាមួយគ្នាបែបនេះ។មានតែបន់ព្រះសំពះទេវតា ទាំងព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងសូមអោយបុណ្យកុសល ដែលខ្ញុំបានសាង ជួយដល់អ្នកម្តាយនិងម្តាយមីងអោយលោកទាំងពីរឆាប់ជាសះស្បើយពីរោគានេះផង»។

មហាជន បានផ្ញើការខមមិនជូនពរ អោយជំងឺអ្នកម្តាយ របស់លោកមានសភាពធូរស្បើយមកវិញ ហើយបន្តមានសុខភាពឡើងវិញ មើលកូនចៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here