ឱក សុគន្ឋកញ្ញា ផ្តល់កម្លាំងចិត្តដល់អ្នកគាំទ្រ « អោយជឿជាក់ជាមួយថ្ងៃថ្មី »

0

កំពូលតារាចម្រៀង ឱក សុគន្ឋកញ្ញា នៅតែឈលើ តំណែងលេខ១ ក្នុងនាមជាតារាចម្រៀងលំដាប់ប្រទេស។ អ្នកនាងហែលឆ្លង ដោយការតស៊ូ គ្រប់ដំណាក់កាល ទំរាំបានមកទល់ពេលនេះ។ ម្ល៉ោះហើយអ្នកនាង រមែងលើកទឹកចិត្តដល់អ្នកគាំទ្រត្រូវជឿជាក់ហើយប្រយុទ្ឋជាមួយថ្ងៃថ្មី អោយជោគជ័យ។

ឱក សុគន្ឋកញ្ញា កំពុងជាប់ដៃ ជាមួយការងារគណៈកម្មាការ ខេមបូឌាអាយឌល រដូវកាលទី៤។ បើទោះជាផ្នែកនេះអ្នកនាង ឆ្លងកាត់បានច្រើនដងក៍ ដោយក៍មិនអាចនិយាយបានថាធុញនោះឡើយព្រោះ នោះជាការឆក់យកបទពិសោធន៍ ថ្មីៗនៅក្នុងជីវិតការងារ។ ដោយសារ ខ្លួនធ្លាប់ប៉ះ នូវរឿងរ៉ាវ ជាច្រើនបែបនេះហើយ ទើបកញ្ញា នៅតែជម្រាប ដល់អ្នកគាំទ្រ ត្រូវខំប្រឹងហើយ កុំចុះចាញ់ ការងារ ខំតស៊ូ អោយដល់ទីបំផុត ។ បើសិនជាចាញ់គឺចាញ់ដោយសមនិងកិត្តិយសបំផុត។

ខណៈនេះ ជោគជ័យលើ សិល្បៈ សុគន្ឋកញ្ញា ក៍ជោគជ័យលើ ជីវិតស្នេហាមិនធម្មតាដែរ។ នាងបានស្វាមីចេះយល់ចិត្តហើយ តាមចិត្តគ្រប់យ៉ាង ។ ក្រៅពីនេះ លោកសុខលីក៍ ជាទីប្រឹក្សា ការងារវែកផ្លូវដើរលើសិល្បៈ អោយភរិយាបណ្តូលចិត្តទៀតផង។

LEAVE A REPLY

Please enter your comment!
Please enter your name here