បេប៊ី ចង់ដកខ្លួនពីសិល្បៈព្រោះជាប់កើបលុយពីជំនួញកាហ្វេរ?

0

អតីតពិធីការិនី និងតារាសម្តែង បេប៊ី ហាក់ឃ្លាតឆ្ងាយអារម្មណ៍ អ្នកគាំទ្រ អស់ជាច្រើនខែមកហើយ ។ នាងហាក់មិនចង់បង្ហាញខ្លួនតទៅទៀត ក្នុងពេលសិល្បៈពេលនេះ កំពុងត្រូវប៉ាន់គ្រប់តារាក្រោយ ស្ងប់ស្ងាត់បរិយាកាសកូវីដម្នាក់ៗ សប្បាយកើបលុយយ៉ាងឆ្ងាញ់។

ក្នុងជំនួបចុងក្រោយ បេប៊ី ប្រាប់ថា នាងមមាញឹក ការងារបើកហាងលក់កាហ្វេ ដោយមានការគាំទ្រពីភ្ញៀវទើបត្រូវ ពង្រឹងអាជីពជំនួញនេះ អោយរឹងមាំ។ ម្យ៉ាងទៀតការងាររកសុី ជាចំណូលចិត្តដែល ចង់សាកល្បង ព្រោះសិល្បៈ នាងសាកល្បងរួចហើយ ដោយឃើញថា បានផលទទួលតាមចិត្តចង់បានល្មមងាកមករកសុីវិញ។

យ៉ាងណាមិញមានការលើកឡើងថា បេប៊ី អាចមានបុរសលាក់មុខឃុំគ្រង មើលថែទើប នាងតោះតើយសិល្បៈ។ម្យ៉ាងទៀតនាងជា អ្នកតស៊ូក្នុងសិល្បៈម្នាក់ដែរ ទម្រាំល្បីឈ្មោះ។មហាជននៅតែមិនជឿថានាងបោះបង់សិល្បៈ ទីដែលស្រឡាញ់បំផុតឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here