Cici ច្រានចោលដំណឹង ឈប់ទទួលការងារសិល្បៈ

0

ខណៈដែលតារាសម្ដែងស៊ិចស៊ី Cici ត្រូវគេឃើញថាស្ងប់ស្ងាត់មិនមានស្នាដៃថ្មីដើម្បីបង្អួតភ្នែកមហាជន អ្នកសិល្បៈជាច្រើនក៏បានបង្ហើបថានាងបានសម្រេចចិត្តបោះបង់សិល្បៈនោះដែរ ខណៈដែលមានអ្នកខ្លះបានអះអាងថា នាងមិនខ្វល់ពីការងារកាកល្អិត ដោយមានទាំងថវិកាកែសម្រស់ និងរស់នៅឡូយឆាយផង។ យ៉ាងណាមិញ តារាស្រីរូបនេះ បានច្រានចោល និងថានោះជាអ្វីដែលធ្វើអោយនាងមិនមានផលិតករទាក់ទងទាំងនាងមិនបានដឹងខ្លួន។

កញ្ញា Cici និយាយថា ខ្លួនមិនដែលប្រកែកថាមិនថតកុន ឬឈប់ទទួលការងារសិល្បៈនោះទេ ហើយនាងក៏រង់ចាំតែទទួលការងារដែលក្រុមផលិតសម្រេចដាក់អោយដូចគ្នា ដោយនាងបានចាត់ទុកថាការបង្ហើបថានាងលែងចង់ទទួលការងារសិល្បៈ គឺជាការលាបពណ៌ ធ្វើអោយនាងដេកស្អាតក្នុងការសម្ដែង។ នាងថាខ្លួនមិនសម្ងំកែសម្រស់បន្ថែម ហើយក៏មិនបានរស់នៅសើយសុខ ដោយលែងខ្វល់នឹងការងារសម្ដែងនោះដែរ ប៉ុន្តែបណ្ដាលមកពីនាងមិនមានការអញ្ជើញពីក្រុមផលិតករទើបនាងមិនដឹងទៅសម្ដែងតាមណា។

នាងសម្ដែងការភ្ញាក់ផ្អើលនៅពេលផលិតករមួយចំនួនសួរថានាងបញ្ចប់ការសម្ដែងហើយមែនទេ ក្នុងពេលដែលនាងមិនដែលធ្លាប់បង្ហើបថាមិនចង់បន្តសិល្បៈទាល់តែសោះ។ យ៉ាងណាមិញ នាងបានទទូចអោយផលិតករសួរនាំនាងសិន មុននឹងជឿពាក្យពេចន៍លាបពណ៌ ដែលធ្វើអោយនាងធ្លាក់ចុះទីផ្សារ។

Cici បញ្ជាក់ថា ខ្លួនជាអ្នកសិល្បៈ បើទោះជាហោះហើរដល់ណា ក៏មិនឆ្ងាយពីសិល្បៈនោះដែរ ដោយនាងប្រកាសថាអោយតែមានការអញ្ជើញរបស់ផលិតករ គឺទោះជាតម្រូវអោយសម្ដែងជាតួអង្គស៊ិចស៊ីខ្លាំងប៉ុណ្ណា ក៏នាងមិនខ្លាចទទួល សំខាន់អោយខាងនាយកដ្ឋានឯកភាព។ ជាក់ស្ដែងនាពេលកន្លងមក នាងក៏បានទទួលសម្ដែងតម្រូវតាមផលិតករផងដែរ ដោយគ្រាន់តែឈុតដែលនាងសម្ដែងទាំងនោះ នៅមិនទាន់រោលរាលខ្លាំងប៉ុណ្ណោះ។

នាងថាក្នុងមួយរយៈចុងក្រោយ នាងទទួលបានការងារថតស្ពត និងម៉ូដែលច្រើនជាងការសម្ដែង ដែលអាចទំនងមកពីខាងផលិតករមួយចំនួនយល់ថានាងលែងចង់សម្ដែង ឬមិនទទួលការសម្ដែងជាដើម។ នាងបញ្ជាក់យ៉ាងខ្លីថា ការសម្ដែងគឺអោយតែមានទទួលទាំងអស់ មិនថាតួឯក តួរង ជាតួស៊ិចស៊ី ឬជាតួស្រគត់ស្រគំនោះឡើយ ហើយនាងទទូចអោយបញ្ចប់នូវការយល់ច្រលំ។

LEAVE A REPLY

Please enter your comment!
Please enter your name here