ម្ចាស់ប្រេន យូពីន ប្រេន បោះសម្ដីយ៉ាងក្ដុកក្ដួល ពេលឳពុកឈឺ

0

ឃើញតែស្នាមញញឹមនៅលើបណ្ដាញសង្គម ប៉ុន្តែការពិត អ្នកនាង យូពីន ម្ចាស់ក្រុមហ៊ុន យូពីន ប្រេន ក៏កំពុងមានទុក្ខ ជុំវិញលោកឳពុកឈឺ នៅក្នុងពេលនេះផងដែរ។ អ្នកនាង បានបោះសំណេរស្ដាប់ហើយសែនសង្វេគ ដែលសារទាំងនេះគឺបង្ហាញយ៉ាងច្បាស់ថា ទោះជាអ្នកនាង មានបន្ទុកត្រូវគ្រប់គ្រងក្រុមហ៊ុន និង មើលខុសត្រូវតំណាងដ៏ធំ តែក្រៅពីផ្គត់ផ្គង់លើជំងឺរបស់អ្នកមានគុណ អ្នកនាង ក៏នៅត្រាំត្រែងនឹងជម្ងឺឳពុក មិនព្រលែងដៃនោះដែរ។

អ្នកនាងបានបង្ហោះ យ៉ាងក្ដុកក្ដួលថា “មកពីហត់ហេីយ ឃេីញប៉ាឈឺទៀត🙏🏻😞 ទប់សុខភាពខ្លួនឯងមិនទាន់ចង់បានផង ត្រូវមេីលប៉ាដាច់យប់ទៀត..😞 អារម្មណ៍ពេលនេះ ហត់ ពិបាកចិត្ត នឹកកូន និង គិតការរកសុី … ហឹម..ឆាប់ជាណាប៉ាណា កូនអត់មានអារម្មណ៍ក្នុងខ្លួនទេ ពេលឃេីញប៉ាចឹង 🙏🏻😞🙏🏻ហេីយក៏អគុណបងប្អូនដែលបានឆាតសួរសុខទុក្ខ លូវ គាត់វះរួចហេីយ រាងធូរ និងហេីយញាំបានខ្លះ វិញហេីយ 🙏🏻”។ ជាមួយនឹងការបង្ហោះនេះ ក៏ឃើញមានអ្នកលើកទឹកចិត្ត និង ជូនពរអ្នកនាង ពេញក្នុងបណ្ដាញសង្គមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here