លោកឧកញ៉ា យ៉ន សេងហាន យកថ្ងៃខួបកំណើតភរិយាបរិច្ចាគជូនកុមារកំព្រា

0


យោងតាមការបង្ហោះរបស់លោកឧកញ៉ា យ៉ន សេង ហាន ដែលជាអង្គនាយកក្រុមហ៊ុន SENG HAN Co.,Ltd បានឲ្យដឹងថាលោកមិនត្រឹមតែធ្វើខួបកំណើតឱ្យភរិយាសប្បាយចិត្តតែប៉ុណ្នោះទេ តែលោកឧកញ៉ាក៏បានបរិច្ចាគថវិការផ្ទាល់ខ្លួនមួយចំនួនជូនដល់កុមារកំព្រាដើម្បីចែករំលែកក្ដីស្រឡាញ់ និង បានកាដូរជូនភរិយានូវដំណើរកំសាន្តទៅកាន់ទីក្រុងឌូបៃ ដើម្បីឱ្យលោកជំទាវ ម៉ៃ សុម៉ាលី ដែលជាភរិយាបានដើរលំហែរកាយក្រោយពីធ្វើការនឿយហត់នោះផង។ លោកឧកញ៉ាក៏បានរំលឹកអនុស្សាវរីយ៍រយៈពេលប៉ុន្មាន15ឆ្នាំមកនេះ ដែលលោកឧកញ៉ា និង លោកជំទាវ បានរួមដំណើរជីវិតជាមួយគ្នានោះផង។

លោកឧកញ៉ាបានលើកឡើងថា បើគ្មានភរិយាដ៏ល្អនៅក្នុងជីវិតរបស់លោកឧកញ៉ាទេ ក៏ប្រហែលជាភាពជោគជ័យនឹងមិនកើតមានចំពោះលោកឧកញ៉ានាពេលនេះផងដែរ។ អ្វីដែលលោកឧកញ៉ាសប្បាយចិត្តបំផុតគឺបានយកថ្ងៃខួបកំណើតរបស់ភរិយា ( 11.កក្កដា.2022 ) ទៅសួរសុខទុក្ខដល់ក្មេងៗនៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែង ដោយបានពាំនាំនូវថវិការ1000$ យកទៅប្រគល់ជូនផង។ លោកឧកញ៉ាថា នេះជាការចែករំលែកក្ដីស្រឡាញ់ក្នុងឱកាសខួបកំណើតរបស់ភរិយា ដោយការបរិច្ចាគនេះក៏ជាការរួមចំណែកធ្វើឱ្យកុមារកំព្រានៅក្នុងមណ្ឌលនោះមានស្នាមញញឹមផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here