ម៉ូលីកា នៅតែរំភើបចិត្ត រាល់ពេលបានឃើញរូបថត ចងដៃរបស់លោកជំទាវ ហ៊ុន ស៊ីណាត ថ្ងៃមង្គល

0

ថ្វីត្បិតតែពិធីត្រូវបានបញ្ចប់ តែតារាអនឡាញ អ្នកនាង ម៉ូលីកា នៅតែបានបង្ហាញអារម្មណ៍សែនរំភើបចិត្តក្រៃលែង នៅពេលអ្នកនាងនឹកដល់ទិដ្ឋភាព ថ្ងៃពិធី ដែលមាន លោកជំទាវ ហ៊ុន ស៊ីណាត ផ្ដល់កិត្តិយសមកចូលរួម និង មកជូនពរនាងដោយផ្ទាល់ ដោយនាងយល់ថា នេះគឺជាមហាកិត្តិយសដ៏ធំធេងក្នុងជីវិត។
អារម្មណ៍រំភើបនេះ គឺនៅតែងំ ក្រោយបាន​ធ្វើខួបកំ​ណើត​​​ឲ្យកូន​ស្រីសំណព្វចិត្តរបស់នាងនុណ ច័ន្ទម៉ូនីតា គម្រប់២ឆ្នាំនិងឡើងផ្ទះថ្មី​កាលពី​ថ្ងៃ​ទី៧ខែកក្កដា​ឆ្នាំ២០២២ ផ្គួបនឹងឡើងវីឡា។

ក្ដីរំភើបនោះ កាន់តែមានសន្ទុះ នៅពេលនឹកដល់វត្តមានដ៍ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវហ៊ុន ស៊ីណាត ដែលជាប្អូនរបស់​លោក​នាយករដ្ឋមន្រ្ដីហ៊ុន សែន ដែលនាងយល់ថា ខ្លួនពិតជាមានសំណាង ដែលទទួលបានការសណ្ដោសពីលោកជំទាវ ដោយលោកជំទាវបានចំណាយពេលវេលា​អញ្ជើញ​ចូលរួម​ហើយ​លោកជំទាវថែម​ទាំងចងដៃលើកទឹក​ចិត្តដល់នាង និង ស្វាមីនោះ។ ម៉ូលីកា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលត្រូវបានគេចាត់ទុក​ថាជា​កំពូល​អ្នក​លក់​Online ម្នាក់បានសរសេរនៅលើបណ្ដាញសង្គមថា ”លោកជំទាវម៉ែ គាត់មកចូលរួមកម្មវិធីខ្ញុំ គាត់ចងដៃ​ខ្ញុំ​ទៀត ខ្ញុំពិតជា​មាន​សំណាងណាស់។ តើខ្ញុំធ្វើបុណ្យអ្វីខ្លះពីមុនមក បានថ្ងៃពិសេស​របស់​ខ្ញុំ,ខ្ញុំមាន​សំណាង​បាន​ជំទាវម៉ែហ៊ុន ស៊ីណាត មកចូលរួមនិងជូនពរ​ក្នុងថ្ងៃពិសេស​នេះ!កូន​សូមអរគុណ និង​ជូនពរជំទាវម៉ែ ឲ្យមានសុខភាពល្អ និងជាម្លប់ដល់កូនចៅ”។

ក្រៅពីមានមោទនភាពនិងអារម្មណ៍រីករាយដែលធ្វើកម្មវិធីធំមានប្អូនលោកនាយករដ្ឋមន្រ្ដីចូលរួមឲ្យពរជ័យនោះម៉ូលីកា និងស្វាមីនាងលោកហុង មានុណ ក៍បានលើក​ម្រាម​ដៃដប់​ថ្លែងអំណរគុណដល់មិត្តរួមអាជីព និងបណ្ដារដៃគូអ្នករកស៊ីOnline ជាមួយគ្នា រួម​ទាំងភ្ញៀវ​កិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមកម្មវិធីរបស់អ្នកទាំងពីរផងដែរ។ ម៉ូលីកា ចាត់​ទុកការ​មកលើកទឹកចិត្តនាងនៅថ្ងៃឡើងផ្ទះនិងខួបកូននោះជាសក្ខីភាពមួយបញ្ជាក់ថាទោះជាមានមុខរបររកស៊ីដូចគ្នាមែន តែមិត្តភក្ដិនិងបងប្អូន ទាំងអស់សហការណ៍និងរាប់អានគ្នាខ្លាំង​ណាស់​ហើយពួកគេរីករាយនៅពេលដែលឃើញនាងមានការវិវត្តន៍​កម្រិតជីវភាពឆ្លងផុតពីការ​រស់​នៅ​ផ្ទះជួលមកសម្រេចបាននូវផ្ទះក្នុងក្ដីស្រម៉ៃដូចពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here