ឯកឧត្តម ប៊ុត ចន្ថា និង លោកជំទាវ ដឹកនាំសិល្បករ ក្រុងពាលីសាងសង់បដិមាស្ពាន់ កម្ពស់១២ម៉ែត្រ

0
- Advertisement Banner -

កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ២០២២ ឯកឧត្តម ប៊ុត ចន្ថា នាយរងសេនាធិការ កងកាំភ្លើងធំ នៃអគ្គបញ្ជាការដ្ឋានកាំភ្លើង និង លោកជំទាវ ឆិល លក្ខិណា បានដឹកនាំសិល្បករសិល្បការិនីមួយចំនួន ទៅចូលរួមក្រុងពាលី ដើម្បីសាងសង់ព្រះពុទ្ធបដិមាទ្រង់ឈរមួយព្រះអង្គកម្ពស់១២ម៉ែត្រ ស្ថិតនៅវត្តអង្គតាភេម ក្នុងខេត្តកំពង់ស្ពឺ។ នេះជាសកម្មភាពជួយបំផុស និង ចូលរួមលើកស្ទួយវិស័យសាសនាមួយដ៏គួរសរសើរ របស់ឯកឧត្តម និង លោកជំទាវស្របពេលដែលសកម្មភាពនេះ ក៏បានជួយអោយកង្វះខាតរបស់វត្តត្រូវបានគេដឹងឮ។

គម្រោងសាងសង់បដិមាស្ពាន់ខ្នាតធំនេះ ក៏ធ្វើអោយមានការចាប់អារម្មណ៍មិនតិចដែរ ជាពិសេសនៅពេលឯកឧត្តម និង លោកជំទាវ បានដឹកនាំអ្នកសារព័ត៌មាន និង តារាសិល្បៈ ដែលកាន់តែជួយអោយគម្រោងមួយនេះ មានការដឹងឮច្រើន។ នៅក្នុងពិធីនោះ ក៏មានពិធីដង្ហែរបុណ្យផ្កា ដើម្បីរួមគ្នាជួយប្រមូលមូលនិធិ ជួយដល់ព្រះចៅអធិការវត្តមានលទ្ធភាព ក្នុងគម្រោងសាងសង់មួយនេះផងដែរ។ យ៉ាងណាមិញ ឯកឧត្តម ប៊ុត ចន្ថា បានអះអាងថា បើទោះជាលោកបានធ្វើជាគណអធិបតីបើកសម្ពោធការសាងសង់ តែសំណង់ស្ពាន់ខ្នាតធំនេះ គឺនៅតែមានកង្វះខាតនៅឡើយ ទើបលោកយល់ថា ក្រោយពីពុទ្ធបរិស័ទ្ធបានដឹងពីគម្រោងមួយនេះ ហើយលោកក៏រំពឹងថា រូបបដិមាស្ពាន់ ក្នុងវត្តអង្គតាភេម នឹងកាន់តែទទួលបានការចាប់អារម្មណ៍ក្រោយពេលរួចរាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here