ឥណ្ឌា និង កម្ពុជា រកបានម្ចាស់មកុដ Miss World តំណាងឆ្នាំ2022

0
- Advertisement Banner -

កម្មវិធី ប្រកួតមួយទៀតមានឈ្មោះថា កញ្ញាឯកពិភពលោក បានចាប់ផ្តើម ដំណើរការកម្មវិធី បណ្តើរៗហើយ នៅតាមប្រទេសនីមួយៗ។ ក្នុងនោះកាលពីពេលថ្មីៗនេះ ប្រទេស កម្ពុជានិងឥណ្ឌា ក៍ទើបតែ បានស្វែងរកនូវម្ចាស់ជ័យលាភីរបស់ខ្លួនឃើញ ។

កញ្ញា តេង ស្រីពេជ្រ តំណាង ខេត្ត បន្ទាយមានជ័យ ត្រូវបាន ប្រកាស អោយក្លាយជាម្ចាស់មកុដ រដូវកាលថ្មីនក្រោយឃើញពីភាពឆ្លាតវៃ។ កញ្ញា ត្រូវបានមហាជន ទស្សនាវគ្គផ្តាច់ព្រត្រ័ សរសើរថាស្អាត គួរសម ជាមួយដងខ្លួនខ្ពស់រាងស្រឡូន។ ឯ នាង Sini Shetty អាយុ ២១ ឆ្នាំ កម្ពស់ ១.៧៦ ម៉ែត្រ។ គ្រងមកុដបវរកញ្ញាប្រចាំប្រទេសឥណ្ឌា Femina Miss India 2022។ នឹងត្រូវតំណាងអោយប្រទេសឥណ្ឌា ក្នុងការប្រកួតបវរកញ្ញាពិភពលោក Miss World លេីកទី៧១ ឆ្នាំ២០២២ នេះ។

ការប្រឡងកម្មវិធីសម្រស់ នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃកំពុងតែពេញនិយម។ពីមួយឆ្នាំទៅមួយឆ្នាំ មានការប្រែប្រួលខ្លាំង ទាំងការគាំទ្រ និងការរៀបចំ។ ឯនារីដែលមកប្រកួតឃើញថា មានភាពស្រស់ស្អាត គ្រប់គ្នា តាំងពីកម្ពស់ ដំណើរ និងចំណេះដឹង។

LEAVE A REPLY

Please enter your comment!
Please enter your name here