អ្នកគ្រូ រៃ សុភា មិនខ្វល់ជះលុយធ្វើខួបកំណើតធំ

0
- Advertisement Banner -

ខណៈដែលតារាអនឡាញល្បីៗភាគច្រើន បន់អោយតែដល់ថ្ងៃខួបកំណើត ដើម្បីធ្វើខួបអោយសប្បាយៗ សម្ញ៉ែងគ្នា អ្នកគ្រូ រៃ សុភា ដែលជាម្ចាស់គ្លីនិកថែរក្សាសម្ពស្សសុភា ស្គីនឃែ បែរជាអះអាងថា អ្នកនាងមិនយកលុយទៅជះធ្វើពិធីបែបនឹងនោះទេ ស្របពេលដែលអ្នកនាងក៏មមាញឹកនឹងមុខជំនួញ ហើយមិនសូវចង់រំខានញាតិមិត្តផង។ អ្នកនាងថា ត្រឹមតែធ្វើពិធីឡើងវីឡា និង ខួបអាពាហ៍ពិពាហ៍កាលពីប៉ុន្មានខែមុន អ្នកនាថងក្រែងចិត្តអ្នករាប់អានណាស់ទៅហើយ ទើបអ្នកនាងមិនដែលនឹកសូម្បីតែគិតរឿងធ្វើខួបកំណើត។

អ្នកនាងថាត្រឹមតែមានក្រុមការងាររំលឹកអោយដឹងពីខួបកំណើត គឺអ្នកនាងរំភើបចង់ហោះទៅហើយ គឺមិនចាំទាល់តែធ្វើធំដុំ ហើយរំខានគេឯងអោយពិបាកចូលរួមនោះឡើយ។ អ្នកនាងក៏បញ្ជាក់ថា គឺជាក្ដីស្រលាញ់ដែលមិនអាចបំភ្លេចបាន ចំពោះបុគ្គលិក និង ក្រុមការងារ ដែលតែងតែ Surprise ថ្ងៃខួបរបស់អ្នកនាង តួយ៉ាងដូចជាកាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០២២ កន្លងទៅ ដែលធ្វើអោយអ្នកនាងយល់ថា គឺសប្បាយ និង រំភើបណាស់ទៅហើយនោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here