ម្តាយបង្កើត តារាសម្តែង ផាន់ ផាត់ណា ទទួលមរណៈភាព

0

ជាដំណឹងតក់ស្លុតមួយ ដែលម្តាយ តារាសម្តែង ផាន់ ផាត់ណា បានទទួលមរណៈភាព នាព្រឹកថ្ថៃទី៧ កក្កដា ឆ្នាំ២០២២។ ដោយសារផាត់ណា ជាតារាសម្តែងលេចធ្លោ ធ្លាប់គ្រងតួឯក ច្រើនរឿងទើបម្នាក់ៗស្លុតចិត្តអាណិតនាងគ្រប់គ្នា។

បើតាមគណនីហ្វេសបុក ញឹម ចាន់ថន បានបង្ហោះសាថា«សេចក្ដីជូនដំណឹងដល់បងប្អូនមិត្តសិល្បៈករនិងមិត្តភក្រ័ទាំងអស់អោយបានជ្រៀបជាដំណឹងពេលនេះ ម្ដាយប្អូនស្រីផាន់ ផាត់ណា បានស្លាប់ពេលព្រឹកមិញនេះ បងលឺហេីយអាណិតប្អូនណាស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង សូមវិញ្ញាណក្ខន្ធម្ដាយប្អូន ទៅកាន់ទីស្ងប់សុខ។🙏🏼😭០៧.០៧.២០២២»។

ឯលោក ឆឹម សក្កដា ក៍បាន បង្ហោះសាររំលែកទុក្ខ ក្នុងនាមសិល្បៈដូចគ្នាដែរថា «ជំរាបជូនមិត្តភក្តិ បងប្អូនសិល្បៈទាំងអស់មកចូលរួមរំលែកទុក្ខផង អត់មានមនុស្សទេ Phoung Moniroth»។ នេះជាដំណឹងក្រៀមក្រំមួយ ហើយក៍បង្ហាញដល់ញាតិមិត្ត បងប្អូនសិល្បករទាំងអស់ជ្រាបហើយ ចូលរួមផ្តល់កម្លាំងចិត្តដល់ អ្នកនាងផាត់ណាកំពុងជួបទុក្ខពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here