ឡើងអេម ម្ចាស់ប្រេន Miss ទទួលបានពាន៤នៅប្រទេសថៃ

0

កាលពីថ្ងៃ៣ កក្កដា កន្លងទៅ គណកម្មវាយតម្លៃល្បីល្បាញនៅក្នុងប្រទេសថៃ បានប្រារព្ធពិធីប្ររកាសពានអ្នកជំនួញឆ្នើម យ៉ាងកក្រើកប្រចាំឆ្នាំ២០២២ ដោយមានម្ចាស់ជំនួញមកពីប្រទេសជាច្រើនចូលរួម ក្នុងពេលដែលម្ចាស់ជំនួញមួយចំនួននៅកម្ពុជា ក៏ត្រូវបានអញ្ជើញអោយទទួលពាន។ ក្នុងចំណោមម្ចាស់ជំនួញពីកម្ពុជាជាច្រើនរូប ម្ចាស់ប្រេនMiss គឺលោកស្រី ឡៃ ស៊ូយៀក និង លោក ឡាយ លីហួរ ជាស្វាមី បានក្លាយជាអ្នកឈ្នះពាន ដែលលេចធ្លោជាងគេគួរអោយកត់សម្គាល់ ក្នុងចំណោមអ្នកត្រូវទទួលពានដែលមានវត្តមាន នៅលើវេទិកាកម្រិតអន្តរជាតិមួយនោះ។

ទាំងពីរក៏បង្កអោយមានការចាប់អារម្មណ៍ព្រោះតែបាននាំយកទង់ជាតិកម្ពុជា ទៅត្រដាងក្នុងពេលទទួលពាន ដែលបង្ហាញថាអ្នកទាំងពីរមិនភ្លេចបង្ហាញថាខ្លួនគឺជាខ្មែរ អោយអន្តរជាតិបានស្គាល់នោះផង។ អ្នកនាង ឡៃ ស៊ូយៀក ដែលជាអ្នកទទួលពាន មិនត្រឹមតែលេចធ្លោព្រោះតែកាន់ជាប់នឹងដៃនូវទង់ជាតិកម្ពុជា ដែលជាអត្តសញ្ញាណប្រទេសតែម្យ៉ាងទេ សូម្បីតែសំលៀកបំពាក់ដែលអ្នកនាងបានរំលេច ក៏មើលទៅទាក់ភ្នែកណាស់ដែរ។ អ្នកនាងត្រូវគេឃើញផ្ដល់សម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងឈុតបែបប្រពៃណីខ្មែរ និងឃើញមានអ្នកសារព័ត៌មានក្រៅស្រុកច្រើនណាស់ចោមសម្ភាសន៍ ដែលធ្វើអោយខ្មែរគឺពោរពេញដោយមុខមាត់ និង កិត្តិយសនៅលើឆាកអន្តរជាតិ។

ក្នុងចំណោមពានទាំង៤ អ្នកនាង ឡៃ ស៊ូយៀក និង ស្វាមី ក៏ទទួលបានពាន Beauty Award 2022 និង ពាន Top CEO Award ដែលពានដ៏សំខាន់ ដែលម្ចាស់ជំនួញទូទាំងពិភពលោកចង់បាន។ ការទទួលពានដល់ទៅ៤តែម្នាក់ឯងនេះ កាន់តែបង្ហាញយ៉ាងច្បាស់ថា ផលិតផល និង ភាពជោគជ័យរបស់ក្រុមហ៊ុន Miss គឺមានការទទួលស្គាល់ដោយគណកម្មការវាយតម្លៃគុណភា ព និង ស្ដង់ដារមួយនេះ ហើយក៏ពានដែលបានទទួលនេះ ក៏ស្ដែងបន្ទាប់ពីអ្នកនាង និង ស្វាមី ទើបតែប្រគល់រថយន្តទំនើប៣គ្រឿងជូនដល់អ្នកតំណាង ព្រោះតែអ្នកតំណាងទាំងនោះ គឺជាអ្នកលក់ឆ្នើមផងដែរ។ នៅក្នុងឱកាសឡើងទៅទទួលពាននោះ អ្នកនាង និង ស្វាមី ក៏ត្រូវបានស្វាគមន៍ដោយភាគីថៃ ក្នុងដំណើរទស្សនកិច្ចរោងចក្រនៅក្នុងប្រទេសនោះ ដើម្បីទស្សនា និង ស្វែងយល់ពីសង្វាក់ផលិតផលិតផលMiss ដើម្បីប្រាកដថា ត្រូវបានដំណើរការប្រកបដោយគុណភាព និង ស្ដង់ដា។

អ្នកនាង ឡៃ ស៊ូយៀក អគ្គនាយិកា និង លោក ឡាយ លីហួរ ជាស្វាមី បានអះអាងថា ពានដែលខ្លួនទទួលបាន មិនមែនជាពានរបស់ខ្លួន និង ក្រុមហ៊ុនតែម្យ៉ាងនោះទេ តែគឺជាពានដែលបានពីពលរដ្ឋខ្មែរ និង អ្នកគាំទ្រផលិតផល Miss ទាំងអស់ រហូតធ្វើអោយ Missឈ្នះពានដល់ទៅ៤ ម្នាក់ឯង។ លោក ឡាយ លីហួរ បញ្ជាក់ថា ក្រោយការទទួលពាននេះ ក្រុមហ៊ុនរបស់លោក នឹងកាន់តែបង្កើនគុណភាព ហើយតាមរយៈលទ្ធផលដែលខ្លួនបានទទួល គឺទំនុកចិត្តក្នុងការប្រើប្រាស់ នឹងរំពឹងថាមានកាន់តែខ្លាំង ក្នុងចំណោមអ្នកនិយមប្រើប្រាស់ ជាពិសេសអ្នកដែលចង់បណ្ដាក់ទុនធ្វើអាជីវកម្ម។ លោកក៏បាបសរសើរចំពោះអ្នកជំនាញថៃ ក្នុងឱកាសទៅទស្សនកិច្ចដល់រោងចក្រ ដែលបានផលិត និង បង្កើតរូបមន្តអោយផលិតផល Miss បានយ៉ាងល្អ និង មានសុវត្ថិភាពពេញលេញចំពោះអ្នកប្រើប្រាស់ ដែលធ្វើអោយផលិតផល Miss ជោគជ័យ ត្រឹមតែរយៈពេលខ្លី៕

LEAVE A REPLY

Please enter your comment!
Please enter your name here