សុខ សីឡាលីន រកលេសរវល់ការងារ ឬ ពិបាករកគូ?

0
- Advertisement Banner -

មកទល់ពេលនេះ គណៈកម្មាការ ខេមបូឌាអាយឌល រដូវកាលទី៤ សុខ សីឡាលីននៅតែមិន ទាន់បានបង្ហើបអោយដឹងពីជីវិតគូ។ អ្នកសិល្បៈ សិស្សប្អូននាង ដែលរួមទ្រនំខ្លះមានគូ អស់ហើយ នៅឡើយតែរៀមច្បង ម្នាក់នេះ មិនទាន់បានសម្រេចគោលដៅ។

សុខ សីឡាលីន លើកឡើងកន្លងមកថា នាងមិនមែនរើសពេកទេនៅ ក្នុងជីវិតគូអនាគត ដោយសារនាងចេះ តែរវល់និង ការងារ។ រាល់ថ្ងៃខ្លួនដូចជាប្រុសផងស្រីផង មិនដែលសូវទំនេរ ហើយពេលឃើញ បុរសល្អណាម្នាក់ សារភាព ចំពោះមុខមនុស្សខ្លួនស្រឡាញ់ នាងរំភើប ហើយគិតថានាងពេលណា មានបុរសល្អដូចគេបែបនេះ។

សុខ សីឡាលីនជោគជ័យលើ សិល្បៈ ផ្នែកចម្រៀង តែនាងបែរជាមិនសមប្រកបជាមួយ រឿងស្នេហា ។ ម្ល៉ោះហើយរាល់ពេលដែលនាង គិតរឿងនេះម្តងៗ នាងខ្លាចតែខុស ហើយ យល់ថា ខ្លួនអភ័ព្ទគូ។ យ៉ាងណាអ្នកគាំទ្រនាង រំពឹងថា នាងពិតជារកបានគូ ល្អមួយក្នុងជីវិត ហើយពិតជាមានបុរសចិត្តស្មោះនៅក្បែរ មើលថែដូចនារីទូទៅជាជាមិនខាន និងសមតាមប្រាថ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here