សយ រតនៈ និង ប៉ាច គីមមួយ ធ្វើពិធីធំដុំពីរក្នុងពេលតែមួយផ្អើលអ្នកសិល្បៈ

0
- Advertisement Banner -

តារាចម្រៀងវ័យក្មេង២ដួងគឺនាង ប៉ាច គីមមួយ និងលោក សយ រតនះ បានសម្រេចរួមគ្នារៀបចំពិធីមង្គលចំនួន២ក្នុងថ្ងៃតែមួយ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ។រឿងមង្គលពីរដែលពួកគេបានធ្វើនៅថ្ងៃនេះគឺការរៀបចំពិធីភ្ជាប់ពាក្យ និងការឡើងគេហដ្ឋានថ្មីរួមគ្នា។

នៅព្រឹកថ្ងៃន១ ខែកក្ដដា ឆ្នាំ ២០២២ នេះ តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាសគឺ ប៉ាច គីមមួយ និង សយ រតនៈ បានដឹកដៃគ្នាប្រារព្ធពិធីភ្ជាប់ពាក្យយ៉ាងធំដុំមួយ ក្រោយពួកគេទាំងស្រឡាញ់ទាក់ទងស្គាល់ចិត្តថ្លើមគ្នារយៈពេលប្រមាណជាង ៥ ឆ្នាំ។

កូនក្រមុំ ស្រស់ស្អាត គីមមួយ បង្ហោះសារថា « ពីមនុស្សមិនស្គាល់គ្នាក្លាយជាមិត្ត ពីមិត្តក្លាយជាសង្សា ពីសង្សាក្លាយជាគូរដណ្តឹង។ មិនប្រថ្នាអោយស្រលាញ់ខ្ញុំខ្លាំងពេកទេ សុំត្រឹមខ្វះខ្ញុំមិនបានទៅបានហើយ។ ហើយចាប់ពីថ្ងៃនេះទៅយើងព្យាយាមយល់ពីគ្នា យោគយល់គ្នា អោយតំលៃគ្នា ជឿគ្នា និងប្រឹងកាន់ដៃគ្នាអោយជាប់។

អរគុណដល់អ្នកមានគុណទាំងសងខាង ។អរគុណដល់រៀមច្បងសិល្បះ មិត្តភក្តិសិល្បៈ និងបងប្អូនមិត្តភក្រទាំងអស់ដែលបានផ្តល់កិត្តយលចូលរួមកម្មវិធីយើងទាំងពីរនាក់។ហើយក៏សុំអភ័យទោសបើសិនជាមានកង្វះខាតដោយប្រការណាមួយ។
សូមជូនពរភ្ញៀវកិត្តិយសទាំងអស់អោយជួបតែ សំណាងល្អ រកទទួលទានមានបាន និងសុខភាពល្អ គ្រប់ក្រុមគ្រួសារ។ អរគុណដល់ Hang Embellishment ដែលបានរៀបចំសំលៀកបំពាក់យ៉ាងស្រស់ស្អាត🥰
អរគុណដល់បង Lux Rayuth ដែលបានផាត់មុខនិងជួយគិតគូររៀបចំកម្មវិធី
»។

LEAVE A REPLY

Please enter your comment!
Please enter your name here