ឱក សុគន្ធកញ្ញា មិនតក់ក្រហល់យកកូនទី២

0

ផ្តើមរឹងដៃជើងល្អឡើងវិញ ពេលនេះ ឱក សុគន្ឋកញ្ញា បានប្រមូលយកការងារឡើងពេញដៃ ដូចមុនហើយ ព្រមជាមួយអារម្មណ៍កាន់តែល្អ ដើម្បីដើរប្រមូលលុយ។ពេលវេលា កំពុងអំណោយផល កញ្ញាមិនទាន់សម្រេចចិត្តដកពេល វេលាលើសិល្បៈ ទៅងាកខ្លួនពពោះជាថ្មីនោះទេ។

ឱក សុគន្ធកញ្ញា មិនតក់ក្រហល់យកកូនទី២អាចមានមូល ហេតុ ធំព្រោះតែពេល នេះ នាងចាប់ផ្ដើមសម្រុកអាជីពសិល្បៈ សារជាថ្មីឡើងវិញតាមរយៈការ ចេញ ច្រៀង សម្ដែងតាមឆាក តន្រ្ដីរបស់ ហង្សមាស និងតំណែងជាគណៈកម្មាការការប្រលង ចម្រៀង រដូវកាលថ្មីដែលគ្រប់គ្រងដោយស្វាមីនាង និងមានព័តមាន ថានាងត្រៀមថតភាព យន្ដថ្មីជា លើកដំបូងឲ្យផលិតកម្មបងថ្លៃរបស់នាងដោយចាប់ដៃជាមួយលោកខែម ប៊ុនថៃ ទៀតផង។

តារាកូន១រូបនេះ តាំងពីមានកូនមក ក៍មិនខ្លាច បង្ហាញនូវរូបភាពបង្ហាញសាច់អោយមហាជនបានឃើញនោះទេ។ អ្វីដែលគេ សរសើរ គ្រប់ជំហ៊ាន ដែលឱក សុគន្ឋកញ្ញា បង្ហាញស្ទីលថតរូបឃើញថា ប្លែកភ្នែក មិនជាន់គ្នា រួមទាំងសម្លៀកបំពាក់។ដូចនេះហើយ ទើបកម្រ អោយគេប៉ែងជើងបាន ហើយនៅតែខ្លាំង ដូចពីមុន។

LEAVE A REPLY

Please enter your comment!
Please enter your name here