សៃហ្វុន អាចនាំលាភចូលកម្ពុជា នាយប់នេះបានទេក្នុងឱកាសប្រកួត Final?

0

តារាភេទទី៣ និងជាបវរកញ្ញាភេទទី៣ សៃហ្វុង បានបំពេញ ការងារសំខាន់មួយ នៃការប្រកួតMiss Queen International 2022។ ការប្រកួតបាន បង្ហាញនូវប៉ុន្មានវគ្គ មកហើយ ជាមួយបវរកញ្ញាភេទទី៣ ប្រទេសផ្សេង។ ជាការមើលឃើញសៃ ហ្វុន មានភាពទាក់ទាញតែម្តង សម្រស់ និងការចេញ ដើរបង្ហាញខ្លួនលើឆាក ពិតជាស្រស់ស្អាតណាស់។

សៃ ហ្វុន កំពុងតែធ្វើអោយ ហ្វេនៗ ចាំអ៊ុត លទ្ឋផលណាស់ ព្រោះយប់ថ្ងៃទី២៥ មិថុនានេះ ជាវគ្គ ផ្តាច់ព្រ័ត្រហើយ សម្រាប់ឱកាសប្រឡងនេះ។ ដ្បិតតែនាងនៅ មិនទាន់ជាប់តំណែងសំខាន់ណាមួយ ក៍គេជឿថា តារាភេទទី៣ មួយនេះ ពិតជាចូល១០ប្រទេសចុងក្រោយ ហើយបន្តចូល៥ប្រទេសជាមិនខានយោងលើ ភាពឆ្លាតវៃ សម្រស់ការដើរ កម្ពស់និងស្ទីលលេងទឹកមុខរបស់នាង។

សៃ ហ្វុន បានត្រឹមតែសុំអោយ ហ្វេនៗ ជួយគាំទ្រលើកទឹកចិត្តនាង ហើយយប់នេះជាការប្រកួតលើកចុងក្រោយ ហើយក៍ជាការចាំអ៊ុតលទ្ឋផលផងដែរ។ យ៉ាងណាមហាជន សង្ឃឹមថាមួយជើងនេះ កម្ពុជាអាចមានមុខលើឆាកអន្តរជាតិ យោងលើសមត្ថភាពគឺមិនចាញ់គេនោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here