គ្រួសារតារាសម្ដែងអ្នកនាង គង់ ចាន់ស្រីមុំ និង ពិធីករលោក ជា វណ្ណារិទ្ធ ប្រជែងគ្នាស្វីតថ្ងៃមង្គលការកូនពិធីការិនីអ្នកនាង គង់ សុជាតិ

0

អត្ថបទ៖ Neath

ជាប់ឈ្មោះជាគូស្នេហ៍គម្រូនៅក្នុងសង្គមក្នុងនោះគ្រួសារអ្នកនាង គង់ ចាន់ស្រីមុំ និង ពិធីករលោក ជា សុវណ្ណរិទ្ធ តែងតែទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់មហាជនក្រោយអ្នកទាំងពីរបានចូលរោងការរៀងៗខ្លួន និងបង្កើតបានគ្រួសារតូចដ៏កក់ក្ដៅគួរឱ្យស្ញប់ស្ញែង។ នៅក្នុងជំនួបមួយនាថ្ងៃមង្គលសិរីកូនប្រុសពិធីករ-ពិធីការិនីឆ្នើមអ្នកនាង គង់ សុជាតិ និង ស្វាមីលោក ជា វិបុល គេក៏ឃើញមានការចូលរួមយ៉ាងសកម្មពីសំណាក់ គ្រួសារ ម៉ាក់ម៉ូម៉ូ និង គ្រួសារប៉ាអូនហ្វេម ក៏មានវត្តមាននៅទីនោះព្រមទាំងបង្ហាញភាពស្និទស្នាល និង ថតរូបជុំគ្នាស្វីតៗ បង្អួតភ្នែកមហាជនលើបណ្ដាញសង្គមផងដែរ។

គួរបញ្ជាក់ផងដែរថាតារាសម្ដែង និង ពិធីការិនីស្រី អ្នកនាង គង់ ចាន់ស្រីមុំ បានចូលរោងការជាមួយនឹងស្វមីលោក គឹម សីហា កាលពីថ្ងៃទី 14 មីនា 2016។ ហើយបច្ចុប្បន្នអ្នកនាង និង ស្វាមីទើបតែទួលបាននូវចំណងដៃកូនស្រីតូចមួយដែលមានឈ្មោះថា គឹម សីហ៍មរកត ហៅ ម៉ូម៉ូ បើនិយាយពីប្រជាប្រិយភាពនាងតូចក៏មិនចាញ់អ្នកម្ដាយដែលជាប់ឈ្មោះជាអ្នកម្ដាយហាយសូជាងគេនៅក្នុងពិភពសិល្បៈ ពូកែលេងម៉ូដសម្លៀកបំពាក់ និង ប្រើសុទ្ធតែរបស់ម៉ាកយីហោរល្បីៗ សម្រស់មិនចាស់កាន់តែក្មេងជាងវ័យ ហើយបើទោះជាមានភាពមមាញឹកខ្លាំងនឹងការងារព្រមទាំងមុខជំនួញពិតមែនក្ដី តែអ្នកនាងគេឃើញតែងតែចំណាយពេលវេលាធ្វើជាអ្នកម្ដាយដ៏ល្អ និង ប្រពន្ធល្អ ថែមទាំងជះលុយ នាំគ្រួសារដើរលំហែរកាយទាំងក្នុង និង ក្រៅប្រទេសថែមទៀតផង។

ងាកមកពិធីករមុខស្រស់លោក ជា វណ្ណារិទ្ធ វិញលោកបានរៀបការជាមួយនឹងអ្នកនាង ភាព ម៉ូល្យ៉ា ហៅ បេឡា កាលពីថ្ងៃទី 27 មករា 2013 មកម្លេះហើយសព្វថ្ងៃលោក និង ភរិយា ក៏រស់នៅក្នុងជីវភាពសមរម្យមួយដែលធ្វើឱ្យមហាជនអ្នកគាំទ្រកោតសរសើរនូវជីវិតគ្រួសារដ៏កក់ក្ដៅរបស់លោកជាមួយនឹងភរិយា។ លោកតែងតែបំពេញនូវកាតព្វកិច្ចជាប៉ាល្អ និង ប្ដីល្អ និងតែងតែបង្ហោះនូវរូបភាពស្វីតៗជាមួយភរិយា ព្រមទាំងការជូនការដូរមានតម្លៃឱ្យគ្នាទៅវិញទៅមកបង្ហាញពីភាពយកចិត្តទុកដាក់ផ្ដល់តម្លៃឱ្យគ្នាក្នុងនាមជាគូជីវិត។ លោក និង អ្នកនាង បេឡា ទទួលបានចំណងដៃអាពាហ៍ពិពាហ៍កូនប្រុសដ៏ត្រលុកត្រលន់ពីររូបដែលកូនប្រុសច្បងរបស់លោកមានឈ្មោះថា ជា ប្រសិទ្ធិរិទ្ធ ហៅអូន ហ្វេម និង កូនប្រុសពៅមានឈ្មោះថា ជា ភារៈរិទ្ធ ហៅអូន ហ្វែ។

LEAVE A REPLY

Please enter your comment!
Please enter your name here