តារាជាច្រើនដួង លេចធ្លោរ ក្នុងកម្មវិធី «Smart Consumers Events»

0

កាលពីថ្ងៃទី ៧ មិថុនា ឆ្នាំ២០២២ កម្មវិធី «Smart Consumers Events» បានធ្វើកក្រើក ក្នុងស្រទាប់មហាជន យ៉ាងខ្លាំង ដោយតារាជាច្រើនដួង ជាពិសេសគឺ អ្នកនាង កាតុ អ្នកនាង សារ៉ាយ សក្កណា និង នាយ គ្រឿន មានភាពលេចធ្លោរគួរអោយកត់សម្គាល់។

ក្រៅពីសម្ពោធផលិតផលទាំង៤ ព្រឹត្តិការណ៍ «Smart Consumers Events» ក៏ប្រកាសដាក់លក់នូវទូរស័ព្ទម៉ូដែលថ្មីគឺ «Smart Hero II» ទូរស័ព្ទដៃជំនាន់ថ្មី បន្តជំរុញបណ្ដាញ 4G និងតម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់គ្រប់រូបផងដែរ។ ស្មាត បានបង្កើតកម្មវិធីដ៏ល្អឥតខ្ចោះនេះឡើង ដោយសារការគាំទ្រយ៉ាងពេញទំហឹង និងតម្រូវការយ៉ាងសន្ធឹកសន្ធាប់របស់ប្រជាជនកម្ពុជា។ ក្រុមហ៊ុនស្មាតបានរិះរកគ្រប់វិធី ដើម្បីឲ្យអតិថិជនខ្លួនទទួលបាននូវបទពិសោធន៍ថ្មីៗ និងបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ពីផលិផលនីមួយៗរបស់ខ្លួនផងដែរ។ កម្មវិធីដ៏ឱឡារិកនេះ គឺអធិកអធមខ្លាំង ជាមួយនឹងវត្តមានតារាកិត្តិយសជាច្រើនដួងចូលរួមដូចជា លោក ជី ដេវីត, កញ្ញា ទេព បូព្រឹក្ស, លោក Suly Pheng, កញ្ញា Reth Sarita, អ្នកនាង សារ៉ាយ សក្ខណា, នាយ គ្រឿន, អ្នកនាង កាតុ រួមទាំងតារាល្បីៗ និងអ្នកបង្កើតមាតិកា ជាច្រើនរូបទៀតផង។

ស្មាត បាននាំមកនូអ្វីដែលថ្មីជានិច្ចសម្រាប់អតិថិជនទាំងអស់ ជាក់ស្ដែងនៅថ្ងៃនេះ ក្រុមហ៊ុនស្មាត បានប្រកាសពីគម្រោងថ្មីជាបន្តបន្ទាប់ចំនួន៥ ហើយសេវាកម្មមួយនេះ នឹងមានកញ្ចប់សេវាកម្មពិសេសៗជាងមុន។ គម្រោងទាំងនេះត្រូវបានចំណាយពេលរៀងយូរបន្តិច ដើម្បីឲ្យវាកាន់តែប្រសើរ។ គម្រោងទាំង ៥របស់ស្មាត មានដូចជា ការបញ្ចូលលុយតាម E-Top Up, ការបង្ហាញទូរស័ព្ទ Smart Hero II, ការបង្ហាញកម្មវិធីគម្រោងស្មាតណាស់ និងការបង្ហាញពីការសហការគ្នារវាង Pleng និងផលិតកម្មយក្សដ៏ធំមួយគឺ YG Entertainment ដើម្បីបន្ថែមនូវបញ្ជីបទចម្រៀង K-pop ជូនដល់អ្នកប្រើប្រាស់បន្ថែមទៀត និង គម្រោងស្មាតថ្មី បន្ថែមទៀត។

អ្វីដែលប្លែកសម្រាប់កម្មវិធីនាយប់មិញនេះ គឺការបង្ហាញនូវប្រភេទទូរស័ព្ទម៉ាក Smart Hero II ដែលជាទូរស័ព្ទដែជំនាន់ថ្មីរបស់ក្រុមហ៊ុនស្មាត, ជាប្រភេទស្មាតហ្វូន 4G ដែលទើបតែដាក់លក់ថ្មីៗនេះ ជាមួយតម្លៃដ៏សមរម្យត្រឹមតែ ១៣៩ដុល្លារតែប៉ុណ្ណោះ។ ទូរស័ព្ទមួយគ្រឿងនេះអេក្រង់ធំ ទំហំ 6.53 អ៊ីញ ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 11 មានទំហំ RAM 4GB ទំហំផ្ទុកខាងក្នុងចំនួន 64GB MicroSD រហូតដល់ 128GB ផងដែរ។ កាមេរ៉ាក្រោយទំហំ 13MP និងកាមេរ៉ាមុខសែលហ្វីទំហំ 5MP ថតរូបស្អាតៗ។ ទំហំថ្មដ៏ធំរហូតដល់ 5,000mAh ជាមួយការប្រើប្រាស់លឿននៃ 4G របស់ Smart។ ម៉ូដែលថ្មីស្រឡាងនេះ ទើបតែដាក់លក់ថ្មីៗនេះជាមួយតម្លៃដ៏សមរម្យ នៅឯគ្រប់បណ្តា Smart Shop ទាំងអស់នៅប្រទេសកម្ពុជា។ នេះជាឆន្ទៈដ៏មុះមុតរបស់ក្រុមហ៊ុនស្មាតដែលខិតខិរកអ្វីថ្មីៗជាពិសេស គឺការ ពង្រីកបណ្ដាញ 4G ជូនដល់ប្រជាជនកម្ពុជា ដើម្បីឲ្យពួកគាត់អាចប្រើប្រាស់បណ្ដាញ4G ល្បឿនលឿន នេះបានជាមួយទូរស័ព្ទដែលមានតម្លៃសមរម្យបំផុត ស័ក្តិសមជាមួយមនុស្សគ្រប់រូប។

ទូរស័ព្ទមួយនេះមានកាមេរ៉ាក្រោយទំហំ 13MP និងកាមេរ៉ាមុខសែលហ្វីទំហំ 5MP ថតរូបស្អាតៗ។ ម៉ូដែល Smart Hero II មានរូបរាងស្រស់ស្អាតទាក់ទាញ ជាមួយទំហំកំលាំងថ្មដ៏ធំរហូតដល់ 5,000mAh ជាមួយការប្រើប្រាស់លឿននៃ 4G របស់ Smart ល្បឿនលឿនរហ័ស។ ទិញឥឡូវនេះនៅ Smart Shop ណាមួយ នោះអ្នកនឹងទទួលបានកាដូជាច្រើន រួមមាន ស្គ្រីនការពារ ស្រោមទូរស័ព្ទ ឆ្នាំងសាក កាស លេខ Smart ថ្មីពិសេសដែលមានតម្លៃ ៥៤ដុល្លារ និងទិន្នន័យអ៊ីនធឺណេតចំនួន 24GB សម្រាប់រីករាយជាមួយការប្រើប្រាស់អ៊ីនធឺណេត។

ជាមួយទូរស័ព្ទម៉ូដែល Smart Hero II មានតម្លៃត្រឹមតែ ១៣៩ដុល្លារ តែប៉ុណ្ណោះតែបើនិយាយពីមុខងារ និងដំណើរការវិញគឺអេមហួសតែម្តង។ លោកអ្នកស្វែងរកទិញទូរស័ព្ទ Smart hero II បាននៅតាមបណ្តាសាខាស្មាតសបទាំង៤០ ទីតាំងនៅក្នុងប្រទេសកម្ពុជា។ ទិញនៅស្មាតសប ដើម្បីទទួលបាននូវផលិតផលពិតជាមួយការធានាទាំងគុណភាព ពីរោងចក្រពិតប្រាកដ។ លោកអ្នកក៏អាចមកសាកល្បង ឆែកមើលទូរស័ព្ទដែម៉ូដែល Smart Hero II និងដឹងអំពីព័ត៌មានបន្ថែមនៅស្មាតសបគ្រប់ទីតាំងបានផងដែរ។

សូមបញ្ជាក់ថា កម្មវិធី Smart Consumers Event ប្រព្រឹត្តឡើងដោយរលូននិងពិសេសអស្ចារ្យ នៅយប់មិញនេះ ហើយទាំងផលិតផលថ្មី ទាំងកម្មវិធីដាក់ឲ្យប្រើប្រាស់ថ្មីសុទ្ធសឹង តែទាក់ចិត្តទាក់អារម្មណ៍។ សង្ឃឹមថា Smart Axiata នឹងពាំនាំអ្វីដែលពិសេសៗដូចនេះ ជាបន្តបន្ទាប់ទៀត ដើម្បីទស្សនិកជនទាំងអស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here