ស្វាមី មាស សុខសោភា អាចក្លាយជាឧកញ៉ាបានឬទេ ខណៈកំពុងត្រូវប៉ាន់គ្រប់មុខជំនួញ

0

តារាចម្រៀង មាស សុខសោភា ត្រូវបានគេ តាមដានថា ជោគជ័យណាស់លើ មុខរបរដែលកំពុងតែរកសុីហើយ កើបលុយមិនតិចនោះទេ។ នេះមិនទាន់គិត អំពី ផ្នែកសិល្បៈ ដែលកំពុងតែត្រូវប៉ាន់ហើយទទួលបានទីផ្សារ យ៉ាងលើសលុបបំផុត។

តាមរយៈលុយពេញដៃ ប្រកបដោយ ទ្រព្យធនច្រើនគេ ក៍គិតថា មាស សុខសោភា និងស្វាមី ល្មមសមទទួលងារ ជាឧកញ៉ា និងលោក ជំទាវបាន មិនខុសពីតារាប្រុសមួយចំនួន។ មហាជនជាច្រើនគិតថា ប្តីមាស សុខសោភា សមបានឡើងឧកញ៉ា ។ ប្រហែលជាពួកគេទាំង២ មិនទាន់ចង់បាន ហើយអាចមិនយូរមិនឆាប់អាចក្លាយជាអ្នកធំមិនខាន។

មាស សុខសោភា នៅតែក្រសោបភាពល្បីល្បាញហើយ ទទួលបានការ សម្តែងគ្រប់ទិសទី ដែលរុញអោយអ្នកនាង ជាតារាកម្រស្គាល់ភាពរុះរោយ។ អ្នកនាង ឈលើងារជា តារាជួរមុខ ប្រជែងគេឯងដែល ពិបាកអោយគេប៉ែងជើង។