អីយ៉ា ឈិន ម៉ានិច្ច ឡើងសេរីឡានថ្មីតម្លៃក្បែរ១០មុឺនដុល្លារ

0

តារាចម្រៀង សំឡេង មនោសញ្ចេតនា សុីជម្រៅ និងជាម្ចាស់ពាន ខេមបូឌាអាយឌល រដូវកាលទី២ ឈិន ម៉ានិច្ចបានធ្វើអោយ មានការភ្ញាក់ផ្អើល មួយក្រឺតទៀតហើយ ។ នាងស្រាប់តែដូរឡានថ្មី មួយយ៉ាងថ្មីសន្លាង ក្រោយពេល ដែលនាងឡើងកូដបន្តបន្ទាប់នៅក្នុងវិស័យសិល្បៈ។

ឈិន ម៉ានិច្ច ធ្លាប់បង្ហាញសំដីថា នាងមានជីវភាព ប្រសើរឡើងជាលំដាប់ក្រោយពេលបាន ជាប់ពាន និងជាតារាប្រចាំហង្សមាស។ ដូចនេះប្អូនៗ ជំនាន់ក្រោយ ដែលកំពុងប្រឡង អោយហង្សមាស ត្រូវតែដាក់ចិត្តក្លាហានហើយ តស៊ូ កុំភ័យហើយតាំងស្មារតីអោយល្អ រាល់ពេលប្រឡង។ ពិសេសបើបានលេចធ្លោហើយនោះ ការងារមានយ៉ាងច្រើន ធ្វើអោយជីវភាពប្រែប្រួល តាមនោះដែរ។

រថយន្តដែលតារាចម្រៀងរូបនេះបានទិញនេះម៉ាកJeep ស៊េរីថ្មី ទំនើបទាន់សម័យ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ដែលរថយន្តប្រភេទនេះកំពុងពេញនិយម។ឈិន ម៉ានិច បានទម្លាយរូបភាពនៃការប្រោះព្រំរថយន្តថ្មី ក្រោមវត្តមានឪពុកម្តាយរបស់នាងនៅលើបណ្តាញសង្គមហ្វេសប៊ុក ផ្អើលអ្នកគាំទ្រ។ ជាមួយនឹងរូបភាពរថយន្តថ្មីនេះឪពុករបស់ ឈិន ម៉ានិច្ច បានភ្ជាប់ជាមួយនឹងសារថា ជូនពរកូនថ្ងៃសុក្រ សុខសប្បាយ ជោគជ័យ សំណាងល្អ ឡានថ្មី អ្វីដែលកូនប៉ងបានសម្រេចហើយ (បងធំក្នុងគ្រួសារ )បើកូនចង់បានអីគឺមិនដែលឲ្យពុកម៉ែពិបាកទេ តាំងតែពីតូចពូកែសន្សំលុយ។

LEAVE A REPLY

Please enter your comment!
Please enter your name here