អតីត Cambodian Idol ទុំ សុវត្ថិ ត្រៀមបង្ហាញខ្លួន ក្នុងកម្មវិធីធំមួយរបស់ HUAWEI

0

យោងតាមការបង្ហោះរបស់ក្រុមហ៊ុន HAUWEi គឺតារាចម្រៀង អតីត Cambodian Idol ដែលទើបត្រូវបានគណកម្មការអោយធ្លាក់ លោក ទុំ សុវត្ថិ នឹងក្លាយជាតារាចម្រៀងកិត្តិយស ក្នុងកម្មវិធីធំមួយរបស់ក្រុមហ៊ុនធំមួយនេះ ខណៈដែលការប្រកាសនេះ ក៏បង្ហាញថាលោក កំពុងមានយីអ៊ុន ក្រោយការចាប់អារម្មណ៍ពីស្រទាប់មហាជនផងដែរ។ នេះក៏អាចចាត់ទុកថាជាការបើកបង្ហាញទីផ្សារនៅក្នុងវិស័យចម្រៀង ដែលជួយអោយលោកបានក្លាយជាតារាចម្រៀងល្បីតែមួយពព្រិចភ្នែក តាមក្ដីស្រម៉ៃផងដែរ។

យោងតាមការបង្ហោះ ក្រុមហ៊ុនទូរស័ព្ទយក្ស HAUWEi នឹងបើកការប្រគំតន្ត្រី អមដោយព្រឹត្តិការណ៍កម្រាលព្រំក្រហមធំមួយ នៅថ្ងៃទី១០ មិថុនា នេះ ដោយមានតារាល្បីៗជាច្រើនត្រៀមដើរលើកម្រាលព្រំ។ អ្វីដែលគេចាប់អារម្មណ៍ គឺលោក ទុំ សវត្ថិ ត្រូវបានគេប្រកាសថា គឺជាតារាកិត្តិយស ដែលជាតួឯកនៅក្នុងពិធី ស្របពេលដែលលោកក៏ផ្ទុះការចាប់អារម្មណ៍ ជុំវិញការទទួលបានអំណោយជាហូរហែរ ព្រោះតែមានអ្នកអាណិតច្រើន នៅប៉ុន្មានថ្ងៃនេះ។ ផេកផ្លូវការរបស់ក្រុមហ៊ុន WAUWEi នៅកម្ពុជា បានបញ្ជាក់ថា”😱 ជួបគ្នានៅថ្ងៃទី 10 មិថុនា​ 2022​ វេលា​ម៉ោង 4 ល្ងាច នៅកម្មវិធីសម្ពោធលក់ម៉ាកទូរស័ព្ទជាផ្លូវការ​ HUAWEI nova Y70​ ដោយមាន​ការដើរលើកម្រាលព្រំក្រហម​ ច្រៀងរាំកម្សាន្ត បង្ហាញម៉ូត និង ទស្សនាខ្សែភាពយន្ត Jurassic World Dominion 3D មុនគេ​នៅកម្ពុជា។

ពិធីនេះប្រកាសធ្វើឡើង នៅផ្សារទំនើប Samai Square ទួលគោក ដោយក្រៅពីដើរលើកម្រាលព្រំក្រហម និងនស្ដាប់បទចម្រៀងពីតារាកិត្តិយស ក៏នឹងមានការទស្សនាខ្សែភាពយន្ត Jurassic World Dominion 3D មុនគេ​នៅកម្ពុជា នៅក្នុងរោងកុន Prime Cineplex នៅក្នុងផ្សារទំនើប Samai Square ទួលគោក នោះផង។ ក្រោយការប្រកាសនេះ បានធ្វើអោយហ្វេនហ្វេន មានការចាប់អារម្មណ៍មិនតិចឡើយ ដោយចាត់ទុកថា លោក ទុំ សុត្ថិ នឹងមានឱកាសកសាងប្រជាប្រិយភាពក្នុងវិស័យចម្រៀង ក្នុងកម្មវិធីធំៗ នាពេលបន្តបន្ទាប់ផងដែរ។
ការបង្ហោះបានបន្តថា
👉កុំភ្លេចទស្សនាការ​ផ្សាយផ្ទាល់នៅលើ Page​ ផ្លូវការ​ HUAWEI មានឱកាស​ឈ្នះរង្វាន់​÷
🎁HUAWEI​ nova Y70
🎁HUAWEI Gift Box
🎁USB Flash OTG 16G
លក្ខខណ្ឌ​ក្នុងការឈ្នះដូចខាងក្រោម👇៖
1. Share និង Tag មិត្តភក្តិចំនួន 5 នាក់
2. រួចដាក់ Caption នៅលើផុស : #HUAWEI​novaY70​ #ប្រើ​1សប្តាហ៍សាកតែ2ដង​ !
3. ធ្វើការ Screenshot ផុសរបស់អ្នកជាមួយចំនួន Like និង Share មកកាន់ប្រអប់សារ Huawei Mobile !


#HUAWEInovaY70KH #ប្រើ1សប្តាហ៍សាកតែ2ដង​ #6000mAh

LEAVE A REPLY

Please enter your comment!
Please enter your name here