តារាសម្ដែង លោក វាសនា និង អ្នកឌីហ្សាញមកពីឌូបៃ ចាប់ដៃគ្នាបើកហាងធ្វើមុខរបរ

0

ស្ងាត់ពីការសម្ដែងមួយរយៈ តារាសម្ដែង លោក វាសនា បានបង្ហាញមុខរបរយ៉ាងធំដុំ ដោយបានចាប់ដៃជាមួយដៃគូ ដែលជាអ្នកឌីហ្សាញមកពីប្រទេសឌូបៃតែម្ដង ដោយអាជីវកម្មរួមគ្នារបស់លោក គឺភោជនីយដ្ឋាន និង Pub ដែលមានយីហោ House of D’Ming និងជាហាងធំដុំ មានទីតាំងនៅទល់មុខក្រសួងកសិកម្ម ក្បែរស្តុបចំការម៉ន។ នេះជាហាងលក់អាហារព្រឹកផង ថ្ងៃត្រង់ផង និង ពេលយប់គឺជាប្រភេទហាងផឹកស៊ី ដោយមានតន្ត្រីកំដរអារម្មណ៍។

លោក វាសនា ដែលត្រួវគេស្គាល់ថា គឺជាតារាសម្ដែងមួយរូប បានអះអាងថា ដោយសារតែលោក និង ដៃគូមានការយល់ដឹងច្រើនពីជំនួញបើកហាង ទើបលោកសម្រេចចិត្តបោះទុនរួមគ្នា ក្នុងម្នាក់៥០ភាគរយ ដោយគ្រាន់តែដេគ័រ និង ការរៀបចំបើក គឺចំណាយអស់ជិត១០ម៉ឺនដុល្លារ។ នៅក្នុងពិធីបើកសម្ពោធ ដែលបានធ្វើឡើងកាលពីយប់ថ្ងៃទី២ មិថុនា ឆ្នាំ២០២២ នោះ ក្រៅពីភ្ញៀវដែលមានមុខមាត់ ក៏មានតារាសិល្បៈជាច្រើនរូបចូលរួមផងដែរ ដូចជាតារាសម្ដែង អ្នកនាង សរ ច័ន្ទដានី, តារាសម្ដែង លោក វិរៈយុទ្ធ, តារាសម្ដែង លោក ឆាលី ផាត់, តារាសម្ដែង Show កញ្ញា ផាងផាង, កញ្ញា ហ្សាមែល និង តារាមួយចំនួនទៀត។ លោក វាសនា បញ្ជាក់ថា បើទោះជាបានមមាញឹកនឹងការងារគ្រប់គ្រងជំនួញមួយនេះក៏ដោយ ក៏លោកនឹងមិនចោលសិល្បៈនោះដែរ គឺនៅតែទទួល ដោយគ្រាន់តែកាត់បន្ថយ។ ដោយឡែក លោកក៏គម្រោងបង្កើតក្រុមផលិតរឿង និង MV ផ្ទាល់ខ្លួន ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួនផង និង ផ្ដល់ឱកាសអោយសិល្បករមួយចំនួនផ្សេងទៀតផង។

LEAVE A REPLY

Please enter your comment!
Please enter your name here