ភាពយន្តរឿង”រសជាតិអ្នកមាន វគ្គ៣” PNN ប្រកាសដាក់ផ្សាយ យ៉ាងកក្រើក

0
- Advertisement Banner -

កាលពីព្រឹកថ្ងៃទី២ មិថុនា ឆ្នាំ២០២២ PNN បានប្រកាសដាក់ផ្សាយខ្សែរឿង”រសជាតិអ្នកមាន វគ្គ៣ វគ្គ ហេឡូអ្នកម៉ាក់” យ៉ាងអធឹកអធម ដោយមានតារាសិល្បករយ៉ាងច្រើនកុះករចូលរួម។ ខ្សែរឿងដែលប្រកាសដាក់ផ្សាយចាប់ពីយប់ថ្ងៃទី៦ មិថុនា តទៅនេះ បានធ្វើអោយមានចាប់អារម្មណ៍មិនតិចឡើយ ពីសំណាក់ហ្វេនៗ ដោយសារតែខ្សែរឿងមួយនេះ ត្រូវបានផលិតករបានប្រកាសថា បានចំណាយទុនផលិតខ្ពស់ និង មានសាច់រឿងឆ្លុះបញ្ចាំងពីសង្គមស៊ីជម្រៅជាងមុន។

លោកស្រី ពាន់ ភួងបុប្ផា ផលិតករបានអះអាងថា ក្នុងរឿង”រសជាតិអ្នកមាន វគ្គ៣” នេះ គឺមានផលវិបាកជាងវគ្គ១ និង វគ្គ២ ក្នុងការផលិត ដោយសារតែការផលិត គឺស្ថិតក្នុងបរិយាកាសកូវីត និង មានតួសម្ដែងច្រើន ដែលទាមទាអោយមានការគ្រប់គ្រងខ្ពស់។ លោកស្រីថា ខ្សែរឿងមួយនេះ ប្រសិនបើមិនបានទស្សនា គឺពិតសោកស្ដាយ ដោយសារតែក្នុងរឿងទាំងមូល គឺលោកស្រីបានបង្ហាញពីសាច់រឿងក្នុងសង្គមស៊ីជម្រៅជាងមុន ហើយលោកស្រីធានាថា អ្នកទស្សនាភាពយន្តនេះ គឺពិតជាទទួលបានបទពិសោធន៍ច្រើន ក្រោយការទស្សនា។ យ៉ាងណាមិញ លោកស្រីថា សាច់រឿងទាំងមូលសុទ្ធតែរឿងប្រឌិតនោះទេ គឺមិនមែនឆ្លុះបញ្ចាំងពីការពិតរបស់បុគ្គណាណាម្នាក់ឡើយ។

កញ្ញា ទូច បុប្ផា ប្រធានទីផ្សារ PNN បានលើកឡើងថា សាច់រឿងមួយនេះ គឺជោគជ័យខ្លាំងសម្រាប់វគ្គ១ និងវគ្គ២ ហើយក្នុងវគ្គ៣ នេះ ក៏កញ្ញាជឿថានឹងជោគជ័យខ្លាំង ក្នុងពេលចាក់ផ្សាយដូចគ្នា ស្របពេលដែល PNN ក៏បង្កើនការផ្សាយទាំងក្នុង Page និង យូធូប ដែលមានអ្នកទស្សនាកាន់តែច្រើន។ កញ្ញាក៏បង្ហាញពីមោទនភាពផងដែរ ដែលភាពយន្តខ្មែរ នៅ PNN កាន់តែមានការគាំទ្រខ្លាំង ខណៈដែលភាពយន្តមួយនេះ ក៏មានចំណុចខ្លាំងរាប់មិនអស់ដែលពិតជាទាក់ទាញការចាប់អារម្មណ៍ ជាពិសេសគឺការប្រមូលផ្ដុំដោយតារាល្បីៗ និង ស្អាតៗ ច្រើននាក់ នោះតែម្ដង។ PNN ក៏នឹងបន្តបង្កើតនូវស្នាដៃល្អៗ ដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរ អោយកាន់តែមានការទទួលស្គាល់ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here