តន្ត្រី LGBT Pride Day កាន់តែបំផុសឱ្យជ្រួលជ្រាបពីការបញ្ឍប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា

0

កាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ២០២២ ក្រុម SNB Event Planner និង Impulse Phnom Penh បានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការរៀបចំការប្រគំតន្ត្រី LGBT Pride Day ដែលជាទិវារអបអរដល់អ្នកស្រលាញ់ភេទដូចគ្នា ដែលការបំផុសនេះ ក៏ដើម្បីបំបាត់នូវការរើសអើង ដែលធ្លាប់កើតឡើង។ បើទោះជាមានការរំខានដោយភ្លៀងមួយមេធំ តែកម្មវិធីទាំងមូល នៅតែបញ្ចប់តាមគោលដៅ ហើយប្រកបដោយភាពសប្បាយៗនោះផង ខណៈដែលតារាល្បីៗកុះករក៏បានបង្ហាញខ្លួន។ក្រោមការរៀបចំឡើងដោយ SNB Event Planner និង ក្រោមការរៀបចំការប្រគំតន្ត្រី ដោយស្ថាបនិកគ្រួសារតារាកម្ពុជា។

ពិតជាកក្រើក ការប្រគំតន្ត្រី ការសម្ដែងសូសប្បាយៗ អមដោយការចែករំលែកចំណេះដឹងដ៏ច្រើន ដើម្បីយល់ដឹងពីសុខភាព និង លុបបំបាត់ការរើសអើងក្រុមអ្នកស្រលាញ់ភេទដូចគ្នា។ សិល្បករសិ្បការិនី បានត្រៀមខ្លួនរួចហើយ ដើម្បីលោកអ្នក។ ជួបជាមួយតារាកំប្លែង
លោក ម៉ាដូណា​. អ្នកនាង ឆ័យលី ដាឡែន ។ តារាចម្រៀង កញ្ញា មាស​ នីតា . ម្ចាស់បទអូនលែងប្ដីហើយ លោក រាជ​ ប្រាថ្នា. កញ្ញា យ៉េ​ យ៉េ​ និង ក្រុមកំប្លែងដែលពិតាជាធ្វើអោយទប់សំណើចមិនបាន។ ជួបជាមួយកញ្ញា ជ្រូកព្រៃ កញ្ញាសក់សំពោងម៉ាដាមកុល កញ្ញា ណូឌី អតីត បេក្ខនារី Xfactor។ ក្រុមសម្ដែងសូរ ដែលសុទ្ធតែជាសិល្បករមានឈ្មោះបោះសំលេង
.ក្រុមបង្ហាះម៉ូដអុីមផុសភ្នំពេញ. តារាកំប្លែងនាយ​ ធុងប្រេត្រូ . និងតារាប្រុសស្រីយ៉ាងច្រើនកុះករផ្សេងទៀត។

កុំភ្លេច ជួបគ្នានៅថ្ងៃទី២៧ ឧសភា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង៩យប់។ អ្នកទស្សនាផ្ទាល់ក៏មានឱកាសឆ្លើយសំនួរយករង្វាន់ និង លេងហ្គេមសប្បាយៗ ជាមួយសិល្បករសិល្បការិនីផងដែរ។

ចូលរួមឧបត្ថមកម្មវិធីដោយ​ AHF Cambodia, Impusle Group , CDPO, ក្រោមការសហការណ៍​ដោយ បណ្តាញចតុមុខ​។ ភោជនីយដ្ឋាន​ ផាំ​ ឃីន​កោះពេជ្រ. គ្រួសារតារាកម្ពុជា និង សារព័ត៌មានផ្ទះតារា។

LEAVE A REPLY

Please enter your comment!
Please enter your name here