នារីដ៍ស្រស់ស្អាត ជាច្រើនដួង បានមកជុំគ្នា ដាក់ពាក្យប្រឡងហើយ បានឆ្លងកាត់វគ្គ សំខាន់ៗជាច្រើន មុននិងរកឃើញ អ្នកមានសមត្ថភាពល្អជាងគេ។ នានាទីចុងក្រោយ នារីដ៍ស្រស់ស្អាតជាងគេ ត្រូវបានរកឃើញថា សាកសម ហើយកំណត់អោយក្លាយជា ម្ចាស់មកុដថ្មីក្នុងប្រទេសថៃសម្រាប់ឆ្នាំ២០២២។
នាងបានឆក់ចិត្តមហាជន និងគណៈកម្មាការជាច្រើនរូបទៀត ក្រោយពេលមើលឃើញថា នាងយល់សាច់ការ និងមានចំនុចពិសេសច្រើនជាងគេ ហើយដាក់វិញ្ញាសា បែបណាឃើញថារហ័សរហួន។ ក្រោយពេលឆ្លើយសំណួរ ចាក់ចំបេះដូង ក៍ប្រកាសអោយក្លាយ ជារាជនីមកុដ រដូវកាលថ្មី ក្រោមការចូលរួមបំពាក់ដោយ បវរកញ្ញាថ្នាក់ពិភពលោកមកពីប្រទេស ណៃធើរៀរ។ ស្រីស្អាតរូបនេះ នៅមានបេសកមក្ម បន្តទៀតដើម្បីចេញទៅ ប្រកួតប្រជែងបន្ថែម នាឆាកពិភពលោកខាងមុខ។ ឯកម្ពុជាយើងក៍ មានបេក្ខភាពរួចរាល់ហើយដែរ គឺកញ្ញា ស្រអែមខ្មៅស្រស់ អុិន លក្ខិណា តំណាងកម្ពុជា ត្រៀមខ្លួនរួចរាល់ ដើម្បី ចូលរួមប្រកួតលើឆាកអន្តរជាតិ។ ដូចនេះ សូមហ្វេនៗ ទាំងអស់ជួយបន្តការលើកទឹកចិត្ត ដល់បេក្ខភាពខាងកម្ពុជាយើង អោយបានច្រើនដើម្បី ខំបំពេញការងារដ៍សំខាន់មួយនេះ ឆ្ពោះលើកមុខមាត់ជាតិយើងផងដែរ។