មិននឹកស្មាន គ្រឿងពេជ្រ ដែល ចេន្នី ពាក់នៅកម្ពុជាថ្ងៃមុន ថ្លៃជិតកន្លះលានដុល្លារ

0

កាលពីហាងពេជ្រChateau des Gems (ឆាតតូដឺជេម)បើកសម្ពោធនៅអគារ Dermar Care ទល់មុខអគារអរគីដេវីឡា តារាល្បីល្បាញរបស់ថៃ គឺកញ្ញា ចេន្នី ត្រូវគេឃើញគ្រងឈុតគ្រឿងពេជ្រយ៉ាងស្រស់ស្អាត ដែលមួយឈុតនេះត្រូវបានហាង Chateau des Gems ច្នៃឡើងយ៉ាងប្រណិត។

អ្វីដែលគេមានការភ្ញាក់ផ្អើលនៅក្នុងពេលនេះ គឺមួយឈុតដែលនាង ចេន្នី បានគ្រង មានតម្លៃរហូតដល់ជាង៤០ម៉ឺនដុល្លារ ដែលបង្ហាញយ៉ាងច្បាស់ថា គ្រឿងអលង្ការពេជ្រសុទ្ធតម្លៃកប់ពពក នៅតែមានការពេញនិយម បើទោះជាមានការវាយបំបុកដោយគ្រឿងអលង្ការពេជ្រកាឡៃ ដូចជាគ្រឿងពេជ្រអ៊ីតាលីជាដើម។

យោងតាមការបញ្ជាក់របស់ម្ចាស់ហាងពេជ្រChateau des Gems (ឆាតតូដឺជេម) ដែលជាប្រេនម៉ាកពេជ្រនាំចូលពីក្រៅប្រទេស ទើបបានទម្លាយថា មួយឈុតគ្រឿងពេជ្រដែលតារាថៃ គឺកញ្ញា ចេន្នី បានពាក់នៅលើវេទិកានៅថ្ងៃបើកសម្ពោធនោះ គឺមានតម្លៃរហូតដល់ជាង៤០ម៉ឺនដុល្លារគឺប្រហាក់ប្រហែលនឹងជិតកន្លះលាន ដោយមួយឈុតដែលមានតម្លៃកប់ពពកនោះ ក៏ត្រូវបានគេកុម្មង់ទិញ ដែលមានន័យថាគ្រឿងពេជ្របើទោះជាមានតម្លៃថ្លៃបែបណា គឺនៅតែមានទីផ្សារ។ អ្នកស្រី ម៉ៅ ពោរពេញ នាយកប្រចាំការហាងពេជ្រ ឆាតតូដឺជេម ប្រចាំនៅកម្ពុជា បានអះអាងថា ដ្បិតថាយីហៅពេជ្ររបស់ឆាតូឌឺជេម ទើបតែចូលទីផ្សារនៅកម្ពុជា ប៉ុន្តែតម្រូវការអលង្ការនេះមានការកើនឡើងរាល់ថ្ងៃ ដោយក្នុងនោះអោយតែម៉ូដស្អាតៗ គឺទោះជាតម្លៃដល់សែនដុល្លារ ក៏នៅតែមានអ្នកហ៊ានកុម្ម៉ង់មិនសូវដាច់។ ជាក់ស្ដែងមួយឈុតដែលហាងពេជ្រ ឆាតូ ឌឺជេម បានអោយតារាល្បីល្បាញថៃ គឺកញ្ញា ចេន្នី ពាក់បង្ហាញនៅក្នុងថ្ងៃសម្ពោធរបស់ខ្លួន គឺមានអ្នកកុម្ម៉ង់យក ខណៈដែលភ្ញៀវផ្សេងទៀតក៏បានកុម្ម៉ង់ម៉ូដមួយនេះដូចគ្នា ដោយគ្រាន់តែជម្រើសយកតម្លៃទាបជាងនេះ។ អ្នកស្រីថា អ្នកនិយមគ្រឿងពេជ្រ នៅតែនិយមគ្រឿងពេជ្រ ហើយអាចមកពីដឹងពីគុណភាពរបស់យីហោឆាតូឌឺជេមដែលល្បីតាំងពីមុនមកដល់កម្ពុជា ព្រោះតែគ្រឿងអលង្ការពេជ្រម៉ាកនេះ ត្រូវគេចាត់ទុកថាជាពេជ្រលំដាប់កំពូល និងមានអត្ថន័យជាបរមរាជវាំងនៃត្បូង ដែលជាប្រភេទត្បូងល្អឥតខ្ចោះ ទើបតម្រូវការទីផ្សារនៅតែមានសន្ទុះ បើទោះជាមានគ្រឿងពេជ្រកាឡៃត្រូវអ្នកលេងពេជ្រមួយចំនួនងាកមកនិយម។

លោក ថុច ឆាថន នាយកប្រតិបត្តិហាងពេជ្រ ឆាតតូឌឺជេម បានថ្លែងបញ្ជាក់ថា ហេតុផលដែលតារាថៃគឺកញ្ញាចេន្នី ត្រូវបានហាងពេជ្រ Chateau des Gems ចំណាយមិនក្រោម៣ម៉ឺនដុល្លារ ដើម្បីអោយមកបង្ហាញគ្រឿងពេជ្រតម្លៃជាង៤០ម៉ឺនដុល្លារ គឺដោយសារតែហាងចង់អោយមានការទទួលស្គាល់កាន់តែខ្លាំងថាកម្ពុជាក៏មានយីហោម៉ាកពេជ្រល្បីល្បាញរបស់បរទេស និងមានលទ្ធផលច្នៃពេជ្រតម្លៃជិតកន្លះលានដុល្លារបង្ហាញដល់ពិភពលោក។ ម្យ៉ាងមកពីក្រុមហ៊ុនគម្រោងនឹងបោះទុនបើកហាងធំមួយនៅក្នុងប្រទេសថៃផង ទើបជ្រើសយកតារាថៃល្បីល្បាញកញ្ញា ចេន្នី អោយធ្វើតំណាងអមនឹងតារាល្បីៗនៅកម្ពុជាក្នុងថ្ងៃសម្ពោធកន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here