អ្នកនិពន្ធចម្រៀង អុី​ម៉ូ​ នៅតែបញ្ចេញបទផ្ទាល់ខ្លួន

0
- Advertisement Banner -

បើទោះជាមមាញឹកខ្លាំងក្នុងការនិពន្ធចម្រៀង និង បទភ្លេង ស្ទើររកពេលសម្រាកមិនបាន ក៏លោក អុី​ម៉ូ​ នៅតែបញ្ចេញបទ​ចម្រៀង​ផ្ទាល់ខ្លួន ដើម្បីអោយអ្នកគាំទ្របានឃើញ។ បទចម្រៀងថ្មីសន្លាងរបស់លោក ក៏ចាត់ទុកថាជាការរំលឹកដល់អាជីពចម្រៀង ដែលលោកធ្លាប់បានដកឃ្លាមួយរយៈ ក្រោយពេលជោគជ័យក្នុងអាជីពផលិតបទភ្លេង។

លោក អុី​ម៉ូ​ បញ្ជាក់ថា ហេតុផលដែលលោកនៅតែបញ្ចេញបទចម្រៀងផ្ទាល់ខ្លូន មិនមែនក្នុងបំណង ប្រឡូកស៊ប់នឹងអាជីពច្រៀង ហើយចង់រយាលពីការផលិតចម្រៀងនោះទេ ដោយសារតែលោកក៏មមាញឹកខ្លាំង នឹងការផលិតបទថ្មី អោយតារាល្បីៗ និង ផលិតកម្មមួយចំនួន មិនសូវទំនេរដែរ។ លោកថា បទថ្មីដែលបានបង្ហាញនេះ គឺដើម្បីកុំអោយអ្នកគាំទ្រភ្លេចមុខ ហើយប្រសិនបើមានការទំនាក់ទំនងអោយឡើងឆាក ឬ ចូលរួមប្រគំតន្ត្រីណាមួយ ក៏នឹងចូលរួមផងដែរ។ ក្នុងពេលខាងមុខៗ លោកក៏នឹងបញ្ចេញបទផ្ទាល់ខ្លួនជាបន្តបន្ទាប់ផងដែរ ដើម្បីរំលឹកអាជីពចម្រៀងឡើងវិញ និង ដើម្បីកុំអោយមហាជនភកលេចមុខផង។

លោក អុី​ម៉ូ​ នាពេលកន្លងមក ក៏ធ្លាប់​បាន​បញ្ចេញបទនិពន្ធ​ផ្ទាល់ខ្លួន និង ច្រៀងដោយផ្ទាល់បែបនេះផងដែរ ដូចជាបទ«លេី​លោក​នេះ ​មាន​មនុស្ស​ស្មោះ​ទេ​»
«ខ្ញុំ​ចង់​ធ្វើ​ជា​មនុស្ស ​គ្មាន​បេះដូង​» «ស្រលាញ់​អូន​ត្រង់​ឆ្នាស់​» និង បទ«ខ្ញុំ​ជា​ប្រុស​ទេចា​» ជាដើម។ លោកក៏ត្រូវគេស្គាល់ច្រើន តាមរយៈផលិតសាច់ភ្លេងល្អៗ អោយតារាល្បីៗមួយចំនួន បានសាងប្រជាប្រិយភាពនៅក្នុងវិស័យចម្រៀងផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here