លី ម៉ារីណា សម្រស់គួរទាក់ទាញដែរ តែបែរជាអភ័ព្ទស្នេហ៍ទៅវិញ

0

ជាការណ៍ពិត អ្នកនាង លី ម៉ារីណា អ្នកណាក៍ដឹងថា មានសម្រស់គួរជាទីគយគន់ តាំងពីនៅវ័យក្រមុំ ហើយសម្បូរឧកញ៉ា ឯកឧត្តម អ្នកមានតាមស្នេហ៍កាលមិនទាន់មានគ្រួសារ។ ចុងក្រោយរំពឹងថា មានស្នេហាមួយសមរម្យ រកបុរសម្នាក់ចេះយល់ចិត្ត មើលថែរ។ មិនទាន់ដឹងអ្វីផង អ្នកនាងបែរជាបែកស្នេហ៍ ក្រោមចំណងផ្កាស្លាគួរអោយតូចចិត្ត។
អ្នកមេម៉ាយកូន១លី ម៉ារីណា ថានាងធ្លាប់អត់អោនរាប់មិនអស់ដល់អតីតស្វាមីទើបតែ ពេលនេះនាង សូមផ្ដាំទៅលោកសាត ចាន់ថន ដែលបានលួចយកទ្រព្យសម្បតិ្តនាងទៅតាម ខ្លួននោះសូមមេត្ដា យកមកសងនាងវិញផង។លី ម៉ារីណា ថ្លែងសារកាលពីថ្ងៃទី១៣ខែឧសភាដោយ ប្រកាសស្វែងរកអតីតស្វាមីសាត ចាន់ថន ដែលនាង ចោទថាបានលួចយកទ្រព្យសម្បត្តិ និងគ្រឿង អលង្ការ និងលុយមួយចំនួនហើយគេចខ្លួននោះ សូមមេត្តាយកមក ឲ្យនាងវិញផង ព្រោះនាងបានទុក ពេលឲ្យលោកចាន់ថន ជាច្រើនថ្ងៃ ដែលទ្រព្យនិង លុយទាំង នោះជា កំលាំង ញើសឈាមរបស់ នាងហើយបើធ្វើបែបនេះជាគំរូមិនល្អបន្សល់ដល់កូន ព្រោះទោះជា ឭបែកគ្នាក៍មិនត្រូវធ្វើជា សត្រូវ និងគ្នាដែរទុកមុខរាប់គ្នាដើម្បីកូន។នាងបានចោទលោកចាន់ថន ថែម ទៀតថារយៈពេល ១០ឆ្នាំ ហើយដែល លោកមិនដែលមើលថែរ និងចិញ្ចឹមនាង១សេនទេហេតុអីបានជាលួច យកទ្រព្យរបស់នាងអស់ពីខ្លួនបែប នេះ? នាងថារាល់ថ្ងៃគ្មានកំលាំង ចិត្ត រកស៊ីតទៅទៀតទេ។ ចឹងសូមយកមកឲ្យនាងវិញ ព្រោះត្រូវការចិញ្ចឹមកូន តទៅមុខទៀត ។
បើទោះជាអ្នកនាង កំពុងលំបាកចិត្តរឿងស្នេហា តែពេលនេះនាង ក៍ខិតខំចេញទៅធ្វើកាេ ដោយមិនបានដេកដួលរឿងស្នេហា ដូចគេលើកឡើងឡើយ។នាងខំងើបឡើងវិញ ដើម្បីអនាគតកូនប្រុសម្ចាស់ជីវិតនាង។

LEAVE A REPLY

Please enter your comment!
Please enter your name here