បវរកញ្ញាចក្រវាឡហ្វីលីពីន ហ៊ានបង្ហាញរូបឱបថើប ជាសាធារណៈជាមួយគូស្នេហ៍ ទាំងមិនខ្លាចរិះគន់

0
- Advertisement Banner -

ឈុត Sweet time Celeste Cortesi Miss Universe Philippines 2022 ជាមួយបុរស សង្ហាម្នាក់ បានរុញអោយ មានការ ចាប់អារម្មណ៍ខ្លាំងណាស់។ នាងហ៊ានបង្ហាញឈុត ហែលទឹកនៅលើឆ្នេរខ្សាច់ អមជាមួយតួប្រុសម្នាក់ ហើយក្លាយជាការតាមដាន។

បវរកញ្ញា រូបនេះជាកូនកាត់ហ្វីលីពីន អុីតាលី ហើយបានឈ្នះមកុដជាតួឯកថ្មី របស់ហ្វីលីពីន។ នាងពិតជាមានរូបសម្រស់ស្អាតខ្លាំងណាស់ ។ មុខស្រទន់ ស្នាមញញឹម មានមន្តស្នេហ៍ ជាមួយដងខ្លួនសិចសុី គួរអោយទាក់ទាញ។ ស្រីស្អាត រូបនេះ មិនទាន់អាច បង្ហាញអ្វីក្រៅពី ការងារនោះទេ។ ប៉ុន្តែនាងបែរជាហ៊ាន បង្ហាញរូបមិត្តប្រុស បង្អួតគេឯង ទាំងមានបេសកម្មជាបន្តទៀតឆ្ពោះទៅ ប្រឡងកម្រិតអន្តរជាតិ។

មានការចូលខមមិនថា តើអាចប៉ះពាល់ការប្រឡងដែរឬទេ ព្រោះជាបវរកញ្ញា មិនអាចបង្ហាញអ្វីដែលជា អាថ៌កំបាំងច្រើន នាំអោយប៉ះពាល់ការងារ។យ៉ាងណាគេរំពឹងថា និងមានការបកស្រាយ អោយអស់ចម្ងល់ពីម្ចាស់ មកុដរូបនេះ ដល់អ្នកគាំទ្រ ដែលកំពុងតែតាមដានរូបភាពនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here