ស្រីអូនសម្រស់ធម្មជាតិ ម៉ៅយន្តហោះ ដឹកអតិថិជនដែលជាពីជម្ងឺទៅលេងសៀមរាប

0

ភ្នំពេញ៖ រកឯណាបាន! ស្រីអូនសម្រស់ធម្មជាតិ លក់ផលិតផលស្តង់ដាខ្ពស់ជូនប្រជាជនខ្មែរប្រើហើយ ម៉ៅយន្តហោះដឹកអតិថិជនដែលជាពីជម្ងឺទៅលេងសៀមរាបថែមទៀតផង ដោយការធ្វើដំណើរកំសាន្តនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ និង០៨ ខែឧសភា ឆ្នាំ២០២២ នេះ។ ក្នុងនោះផងដែរ ស្រីអូន រួមទាំងស្វាមីបានបង្ហើបប្រាប់ថា ក្រុមហ៊ុនសម្រស់ធម្មជាតិនឹងរ៉ាប់រងទៅលើការធ្វើដំណើរតាមរយះយន្តហោះ ដោយការម៉ៅយន្តហោះបែបនេះគឺចំណាយមិនតិចជាង៤ម៉ឺនដុល្លានោះឡើយ។ ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏រ៉ាប់រងទៅលើការហូបចុក និងការស្នាក់នៅសណ្ឋាគារផ្កាយប្រាំជូនទៅដល់អតិថិជនរបស់ខ្លួនផងដែរ។

មិនត្រឹមតែប៉ុណ្ណោះក្រុមការងាររបស់ក្រុមហ៊ុនសម្រស់ធម្មជាតិបានត្រៀមខ្លួនរួចជាស្រេចក្នុងការជូនអតិថិជនទៅដើរលេងកំសាន្តនៅតាមតំបន់រមណីយដ្ឋានពិសេសៗដែលមាននៅក្នុងខេត្តសៀមរាបដូចជា ប្រាសាទអង្គរវត្ត ប្រាសាទអង្គរតូច ប្រាសាទបាយ័ន ប្រាសាទប្រែរូប ឬ ប្រាសាទបាពួន ភ្នំគូលែន និងប្រាសាទបន្ទាយស្រីជាដើម។

គួរបញ្ជាក់ផងដែរថា ការធ្វើដំណើរកំសាន្តមួយនេះគឺជ្រើសរើសយកអតិថិជនណាដែលមានអាយុចាប់ពី៥០ឆ្នាំ ដល់៧០ឆ្នាំ ចំនួន១៦០នាក់ ដែលបានប្រើផលិតផលរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិហើយបានជាពីជម្ងឺធ្ងន់ធ្ងរ និងមិនធ្លាប់ធ្វើដំណើរតាមយន្តហោះពីមុនមក ដើម្បីអោយពួកគាត់ទទួលបាននូវអារម្មណ៍ ក៏ដូចជាបទពិសោធន៍ថ្មីមួយទៀត។ ហើយខាងក្រុមហ៊ុនក៏នឹងរៀបចំអោយមានការប្រគំតន្រ្តី, ការសម្តែងឈុតឆាកកំប្លែងដោយក្រុមនាយពាក់មី, ការបង្ហាញរបាំអប្សរា, របាំក្ងោក, ការសម្តែងឈុតពិសេស(ផ្លយសួយ) និង ការច្រៀងលេងរាំលេងកំសាន្តផងដែរ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ នៅក្នុងដំណើរកំសាន្តមួយនេះគឺមានវត្តមានរបស់ ស្រីអូន សម្រស់ធម្មជាតិនិងស្វាមីដែលរួមដំណើរផ្ទាល់ជាមួយអតិថិជនតែម្តង ដើម្បីធានាបានថាអតិថិជនទាំងអស់នឹងទទួលបានការមើលថែយ៉ាងដិតដល់បំផុតក្នុងអំឡុងពេលធ្វើដំណើររហូតដល់ពេលត្រឡប់មកវិញដោយសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here