ភ្នំពេញ៖ នឹកស្មានមិនដល់ អតិថិជនរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិដែលបានជាពីជម្ងឺធ្ងន់ធ្ងរ ត្រូវបាននាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិដែលគេស្គាល់ថាស្រីអូន ម៉ៅយន្តហោះដឹកទៅលេងទឹកដីអង្គរចំនួន២ថ្ងៃ១យប់ហើយ ព្រមទាំងរ៉ាប់រងសូម្បីតែការហូបចុក និងការស្នាក់នៅរបស់អតិថិជនសុទ្ធតែសណ្ឋាគារលំដាប់ផ្កាយប្រាំឯណោះ។ ហើយ ស្រីអូន និងស្វាមីផ្ទាល់ក៏ចូលរួមធ្វើដំណើរជាមួយអតិថិជនផងដែរ ដើម្បីធានាបានថាអតិថិជនទាំងអស់នឹងទទួលបានការមើលថែយ៉ាងដិតដល់បំផុតក្នុងអំឡុងពេលធ្វើដំណើររហូតដល់ពេលត្រឡប់មកវិញដោយសុវត្ថិភាព។
ក្រៅពីនេះក្រុមហ៊ុនសម្រស់ធម្មជាតិក៏បានរៀបចំក្រុមការងារដើម្បីជូនអតិថិជនទាំង១៦០រូបសម្រាប់ការដើរកំសាន្តទៅកាន់តំបន់សំខាន់ៗដែលមាននៅក្នុងខេត្តសៀមរាបដូចជា ប្រាសាទអង្គរវត្ត ប្រាសាទអង្គរតូច ប្រាសាទបាយ័ន ប្រាសាទប្រែរូប ឬ ប្រាសាទបាពួន ភ្នំគូលែន និងប្រាសាទបន្ទាយស្រីជាដើម។
ចំណែកនៅពេលយប់វិញ ខាងក្រុមហ៊ុននឹងមានកម្មវិធីជប់លៀងនៅបរិវេណអាងទឹកក្នុងសណ្ឋាគារ និងមានរៀបចំនូវការសម្តែងដូចជា៖ ប្រគំតន្រ្តី, ការសម្តែងឈុតឆាកកំប្លែងដោយក្រុមនាយពាក់មី, ការបង្ហាញរបាំអប្សរា, របាំក្ងោក, ការសម្តែងឈុតពិសេស(ផ្លយសួយ) និង ការច្រៀងលេងរាំលេងកំសាន្តជាមួយអតិថិជនផងដែរ។
គួរអោយដឹងដែរថា ដំណើរកំសាន្តទាំងមូលគឺប្រព្រឹត្តិទៅនៅក្នុងគោលបំណងធំពីរសំខាន់ៗ ទី១គឺដើម្បីអគុណដែលអតិថិជនទាំង១៦០រូប បានសម្រេចជឿទុកចិត្តយ៉ាងម៉ោះមុតមកលើផលិតផលរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ រហូតបានជាពីជម្ងឺដែលធ្ងន់ធ្ងរ។ ទី២គឺចង់អោយអតិថិជនទទួលបានបទពិសោធន៍ថ្មីមួយទៀតក្នុងការធ្វើដំណើរតាមរយះយន្តហោះ ព្រោះអតិថិជនដែលក្រុមហ៊ុនជ្រើសរើសនេះគឺសុទ្ធតែមិនធ្លាប់ជិះយន្តហោះពីមុនមក។ ម្យ៉ាងទៀតថ្វីបើការចំណាយទៅលើដំណើរកំសាន្តមួយនេះចាយថវិការអស់ច្រើនយ៉ាងណាក្តី ស្រីអូនសម្រស់ធម្មជាតិ និងស្វាមីគឺពេញចិត្តនឹងធ្វើដោយមិនខ្វល់អ្វីឡើយ ដើម្បីតែអតិថិជនពិតរបស់ខ្លួន៕