គង់ សុជាតិ ជំនះវ័យជ្រេ កំពុងគិតយកកូនបន្តទៀត

0

ប្តីប្រពន្ធអោយកាន់តែស្អិតរមួតថែមមួយកម្រិតទៀតនោះ លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ កំពុងតែពិចារណាយកកូន១បន្ថែមទៀត ខណះពេលវ័យរបស់ពួកគេកាន់តែជ្រេបន្តិចហើយដែរ។ លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ បាយល់ស្របគ្នាពីការចង់បានកូនមួយបន្ថែមទៀតដែរ ហើយប្រសិនជាអាចពួកគេក៏ចង់បានកូនភ្លោះផងដែរ។

គង់ សុជាតិ បានលើកឡើងថា ស្វាមីរបស់នាង គឺលោក ជា វិបុល ពិតជាចង់បានកូនប្រុសម្នាក់ទៀត ហើយអ្នកនាងក៏មិនជំទាស់ចំពោះរឿងនេះដែរ។អ្នកនាងបញ្ជាក់ថា ប្រសិនបើអាចពួកនាងចង់បានកូនភ្លោះប្រុសតែម្តង ព្រោះបច្ចុប្បន្នកូនៗរបស់នាងកាន់តែធំៗអស់ហើយ ហើយការងារក៏ពួកនាងរវល់ច្រើនដែរ។ បច្ចប្បន្នមានកូននេះពួកនាងមិនបង្ខំឡើយ ប្រសិនបើមាននោះនាងនឹងទុក ព្រោះអាយុពួកនាងទាំងពីរក៏ច្រើនដែរហើយ។ដោយឡែកសម្រាប់លោក ជា វិបុល វិញក៏បានលើកឡើងដូចគ្នាដែរថា ពួកលោកពិតជាចង់បានកូនប្រុសម្នាក់ទៀតមែន ប៉ុន្តែអ្វីគឺមិនបង្ខំឡើយ ពោលគឺអាស្រ័យលើពេលវេលា។លោកបញ្ជាក់ថា បច្ចុប្បន្នអាយុយើងទាំងពីរក៏កាន់តែច្រើនហើយ យើងក៏ចង់ទុកពេលវេលាខ្លះសម្រាប់យើងពីរចាស់ទុំមានពេលដើរលេងអោយបានច្រើន។

លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ បានសម្រេចដឹកដៃគ្នាចូលរោងការ ក្រោយពីអ្នកទាំងបានស្គាល់ និងចាប់ដៃគូជាពិធីកររួមគ្នា។អ្នកទាំងពីរក៏ទទួលបានកូនស្រីម្នាក់ដែលជាតំណក់ឈាមរួមគ្នា បន្ថែមលើកូនៗដែលអ្នកនាង គង់ សុជាតិ ធ្លាប់មានជាមួយនឹងអតីតស្វាមីមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here