វ៉ាន់ នីឡា ដាក់សញ្ញាសំខាន់ៗ ដើម្បីសិល្បៈ ដែលរើបឡើងវិញ

0
- Advertisement Banner -

វ៉ាន់ នីឡា បានប្រកាន់ការតាំងចិត្ត៣ចំណុចសំខាន់ៗ ក្នុងពេលដែលនាងបោះជំហ៊ានឡើងឆាកតន្ត្រីជាថ្មីឡើងវិញ ក្រោយអាក់ខានអស់ជាច្រើនឆ្នាំមកនេះ។៣ចំណុចដែលតារាស្រីរូបនេះតាំងចិត្តនោះគឺច្រៀងអោយបានល្អ ផ្តល់ស្នាមញញឹមអោយច្រើនទៅកាន់េហ្វន និងអោយហ្វេនសប្បាយរីករាយជាមួយនឹងវត្តមានរបស់នាងនៅលើឆាក ។

ចំណុចទាំង៣ខាងលើនេះត្រូវបាន នីឡា ត្រៀមធ្វើជាថ្មីឡើងវិញក្រោយពេលនាងបានតាំងចិត្តក្លាហានហ៊ានឡើងឆាកតន្ត្រីជាថ្មី ក្រោយជួបរឿងអាប់អួររហូតធ្វើអោយនាងលាក់មុខមិនហ៊ានចេញមុខជួបមហាជនច្រើននោះឡើយ។យ៉ាងណាមួយរយះចុងក្រោយនេះ វ៉ាន់ នីឡា បានសម្រេចឡើងឆាកតន្ត្រីធំជាថ្មីឡើងវិញហើយ ដោយនៅក្នុងនោះនាងក៏បានត្រៀមបទចម្រៀងថ្មីសម្រាប់ប្រិយមិត្តគាំទ្ររបស់នាងផងដែរ។ ក្រោយហ៊ានបង្ហាញមុខតាមឆាកតន្ត្រីមុខមហាជនរាប់រយអ្នកនាពេលនេះ វ៉ាន់ នីឡា ក៏បានបោះពាក្យសម្តីថា ខ្ញុំអត់ខ្លាចនឹងរួសរាយដាក់មនុស្សគ្រប់គ្នាទេ សូម្បីជាមួយមនុស្សដែលគេល្បីថារឹកពារ។ នាងបញ្ជាក់ថា ដោយសារខ្ញុំគិតថា អកប្បកិរិយាគឺជានិមិត្តរូបដែលបញ្ជាក់ពីខ្លួនយើង បើយើងអឿកាយ៉យដាក់គេ គឺប្រកដណាស់ពីមាត់មួយទៅមាត់មួយគឺគេថាយើងជាមនុស្សឫកហើយ ហើយម្យ៉ាងទៀតការតំកើនខ្លួនហួសពេកគឺអត់ផ្តល់ប្រយោជន៍អីដល់យើងទេ បុគ្គលដែលតែងតែមានស្នាមញញឹមគឺរមែងនាំលាបសំណាង។មនុស្សស្រីដែលរឹងមាំ គឺខំប្រឹងក្រោកឈរដើម្បីខ្លួនឯង ចំណែកឯមនុស្សស្រីដែលកាន់តែរឹងមាំទៅទៀតនោះ គឺប្រឹក្រោកឈរដើម្បីមនុស្សគ្រប់គ្នា ។

ក្រោយការត្រឡប់មកវិញរបស់ វ៉ាន់ នីឡា នាពេលនេះ គេសង្កេតឃើញថា សម្រាប់ទស្សនិកជនជាច្រើននៅតែបន្តការគាំទ្ររូបនាងដដែល បើទោះបីជានាងធ្លាប់ជួបរឿងអាស្រូវ និងបាត់មុខពីសិល្បះអស់រយះពេលជាច្រើនឆ្នាំមកនេះក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here