ពេជ្រ សោភា អតីត គូស្នេហ៍ មិនរំខានការសម្រេចចិត្ត

0
- Advertisement Banner -

មកទល់ពេលនេះ ឆឹម សក្កដា និង ពេជ្រ សោភា បានដើរ បែកកន្លែងគ្នាហើយ ដោយម្នាក់ៗ សម្រេចចិត្ត ធ្វើអ្វីរៀងៗ ខ្លួន ដែលខ្លួនចង់បានហើយ ក៍នឹកស្មាន មិនដល់ថា ជីវិតស្នេហា ដែលផ្អែម ដាក់ហ្វេនៗ បែរជាទៅជារឿងតោះតើយឡើយ។

ពេជ្រ សោភា បានចែកផ្លូវជាមួយសង្សារបណ្ដូលចិត្តលោកឆឹម សក្កដា រយៈពេល ៤ខែ ទៅហើយ ខណៈ ដែលគ្រាន់តែបែកគូស្នេហ៍ចាស់ភ្លាមសោភា រកបានគូស្នេហ៍ថ្មីភ្លែតដែល បុរសនោះសង្ហារមិនចាញ់លោកសក្កដា នោះទេ។ប៉ុន្ដែដូចពាក្យគេថាអ្នកថ្មី មិនដូចអ្នកចាស់ ឬ ឆ្នាំង ចាស់បាយឆ្ងាញ់នោះមិនខុសឡើយ ព្រោះថាតាំង ពី មានសង្សារថ្មីមកសោភា បានបណ្ដើរ គ្នា ជាចំហតែម្ដងគត់នោះគឺនៅថ្ងៃឆ្លងឆ្នាំសកល២០២១ ឈានចូល២០២២ ដែលពួកគេគេនាំ គ្នាទៅ កៀកកើយ នៅសៀមរាប។តែតាំងពីខែមករាដល់មេសា នេះសោភា និងប្រុសរូបសង្ហារ ដែលនាង ចាត់ទុក ថាជាព្រះយេស៊ូគ្រិស្ដប្រទានឲ្យនាងជួបគ្នានោះ មិនដែលបង្ហាញ ភាពផ្អែម ល្ហែមស្នេហ៍ម្ដងណា ឡើយ ទើបធ្វើឲ្យចំណងស្នេហាប្រែទៅជាក្រៀមក្រំ រហូតពិបាកសន្និដ្ឋាន ថាពួកគេនឹងអាចកាន់ ដៃ គ្នាបានយូ ប៉ុ ណ្ណា ទៀតផង ព្រោះថាសូម្បីតែសោភា ឈឺក៍បុរសរូប នោះមិនបានបង្ហាញការយកចិត្តទុក ដាក់ទៅមើលថែនាង ដូចលោកសក្កដា ដែលធ្លាប់ធ្វើលើ តារាវ័យ៣៨ឆ្នាំ កន្លងមកឡើយ។

ថាពេជ្រ សោភា ត្រូវបានគេចាត់ទុកថានាងជាតារាដែលមានអ្វីៗ គ្រប់យ៉ាង ដែលនាងធ្លាប់ប៉ងចង់ បានទាំងអស់នៅឆ្នាំ២០២២ នេះដូចជាផ្ទះធំ,រថយន្ដទំនើបៗ និងប្រើ ប្រាស់ សម្ភារៈម៉ាកប្រេនល្បីៗពី បរទសដែល តារាផ្សេងៗទៀតមិនអាចធ្វើបានដូចនាង ។

LEAVE A REPLY

Please enter your comment!
Please enter your name here