ពេជ្រ សោភា បកវាយរឿងគេយករូបរៀបការចាស់នាងមកបង្ហោះ

0

ពេជ្រ សោភា ហាក់មិនសប្បាយចិត្តឡើយដែលគេ បានយករូបនាង ដែលជារូបចាស់មក ផុសហើយជារូបរៀបការ។ រូបនោះនាងចាត់ទុកថា ជារឿងកន្លងហួស ហើយទុកអោយរសាត់ចោលទៅវិញ ដោយមិនអើពើឬរំលឹកឡើងវិញឡើយ។ ពេលនេះការគាស់ឡើងវិញ ហាក់ធ្វើអោយ សោភា ខឹងសម្បាបន្តិចពេលដឹង រឿងនោះ។

ពេជ្រ សោភា បានធ្វើការឆ្លើយតបយ៉ាងចំៗទៅកាន់អ្នកដែលបានយករូបថតរៀបការចាស់របស់នាងមកបង្ហោះឡើងវិញ លើបណ្តាញសង្គមហ្វេសប៊ុក។ តាមរយះវីដេអូខ្លីដែលបានបង្ហោះតាមហ្វេសប៊ុក ពេជ្រ សោភា បានលើកឡើងថា អ្នកណានេះអីក៏សាហាវយង់ឃ្នងម្លេះយករូបថតអាពាហ៍ពិពាហ៍របស់ខ្ញុំបង្ហោះ។ បង្ហោះដើម្បីអ្វីទៅ ដើម្បីការចាប់អារម្មណ៍មែនទេ។ នាងថា ចង់ផុសផុសទៀតទៅចឹង យ៉ាងណាខ្ញុំក៏ធ្លាបក្រាបក្បាលដល់កន្ទេល ទទួលផ្លាស្លាពីមេបាចាស់ទុំត្រឹមត្រូវ ហើយរាល់ថ្ងៃនឹងគឺមេម៉ាយមានខាន់ស្លាមិនខ្វល់ពីរឿងគេទេ ។ខ្លាចអត់អង្ករច្រកឆ្នាំង។ហើយអ្នកផុសវីដេអូនឹងមានអង្ករញាំនៅ មានលុយសល់នៅ បើនៅទេឈប់សិនទៅ រកលុយទៅមិនខឹងទេខ្លាចចាស់ អាយុ៣៩ទៅហើយនេះ។
ពាក្យសម្តីខាងលើនេះគេសង្កេតឃើញមានបណ្តាប្រិយមិត្តគាំទ្ររូបនាងមួយចំនួនបានសម្តែងការគាំទ្រនូវការលើកឡលងរបស់នាងនាពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here