ឡៅ បញ្ញា តាំងចិត្តយកភាពលេចធ្លោ ជូនជាតិ

0

តំណាងបេក្ខភាពជាប្រុសស្អាតកម្មវិធីmistersupranationalcambodia2022 លោកឡៅ បញ្ញា តាំងពីបានប្រឡង ជាប់ក្នុងកម្មវិធីមកឃើញថា មានការចាប់អារម្មណ៍ខ្លាំងណាស់ពីមហាជន។ លោកកំពុងតែទទួលបាន ភាពលេចធ្លោ ហើយក៍ក្តីរំពឹហថ្មីមួយទៀត សម្រាប់ឱកាសប្រឡងលើឆាកអន្តរជាតិ នាពេលដ៍ខ្លីខាងមុខនេះ។

ប្រុសស្អាត ឡៅបញ្ញា បាននិយាយថា «លោកសូមប្ដេជ្ញាចិត្ត ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព អ្វីដែលខ្ញុំមានទាំងអស់ ព្រម ទាំងកម្លាំងកាយ និង កម្លាំងចិត្ត ដេីម្បីមុខមាត់ប្រទេសជាតិ និង ប្រជាជនកម្ពុជា ។ ខ្ញុំបាទ នឹងនាំយកនៅ អរិយធម៌ វប្បធម៌ និង ទំនៀមទម្លាប់ ប្រពៃណីខ្មែរ ជាពិសេស ក្បាច់គុនបុរាណ ខ្មែរ ល្បុក្កតោ ទៅបង្ហាញនៅលេីឆាក អន្តរជាតិ ក៏ដូចជា ពិភពលោក ឲបានស្គាល់ ថានេះគឺជា កូនខ្មែរ ពូជខ្មែរ ប្រជាជនខ្មែរ ប្រទេសកម្ពុជា ។
ការគាំទ្រដ៏កក់ក្ដៅរបស់អ្នកទាំងអស់គ្នា គឺជាកម្លាំងចិត្ត ដ៏ ធំធេង និង សំខាន់បំផុត សម្រាប់ខ្ញុំ »។

ហ្វេនៗ ដែលលង់ស្នេហ៍ បុរសឯករូបនេះ ជួយគាំទ្រផង ព្រោះ នៅមានវគ្គប្រកួតសំខាន់ៗ ជាច្រើនទៀតដែល ឆ្លងកាត់លើឆាកដ៍ធំ។ យើងមានតែរួមគ្នា លើកទឹកចិត្តដល់ អ្នកប្រឡង ព្រោះកម្លាំងចិត្តជារឿងមួយ សំខាន់សម្រាប់យកឈ្នះឧបសគ្គជាច្រើន លើសមរភូមិ នានា។

LEAVE A REPLY

Please enter your comment!
Please enter your name here