MV ផ្លូវការ បទ «អូនលែងប្ដីហើយ» របស់ ខាត់ សុឃីម ក្នុងផលិតកម្ម ដាវីត្រា មានអ្នកចូលមើលជាង ១.៥លាន ក្នុងរយៈពេលតែ ៨ម៉ោង លោក ប៉ែន ចំរុង ត្រេកអរ ខំប្រឹងបញ្ចេញកាយវិការឡើងរហែកខោ

0

បទចម្រៀងដើម ថ្មី មិនចម្លងគេ មួយបទនេះ កំពុងមានប្រជាប្រិយភាពល្បីល្បាញឡើងកក្រើកខ្លាំង នៅទូទាំងប្រទេស ត្រូវបានម្ចាស់ផលិតកម្ម ដាវីត្រា មេឌា រៀបចំថតចេញជាវីដេអូកាយវិការផ្លូវការ ដោយចំណាយថវិកាអស់ជាង២ម៉ឺនដុល្លារអាមេរិក នៅស្ទូឌីយ៉ូ កោះស្លាកែត ដែលមានតារាល្បីៗ និងតួជាជនជាតិបរទេសជាង៣០នាក់ ជាជនជាតិអាមេរិក អេស្ប៉ាញ អាហ្វ្រិក កូរ៉េ និងជនជាតិអឺរ៉ុប ចូលរួមយ៉ាងច្រើនកុះ ករ ដែលមានចំនួនសរុបជាង២០០នាក់ ធ្វើឲ្យបទចម្រៀងនេះ កាន់តែផ្ទុះខ្លាំងឡើង រហូតមានអ្នកចូលមើលជាង១លានកន្លះ ក្នុងពេលតែប្រាំបីម៉ោងប៉ុណ្ណោះ។ ទស្សនិកជនជាច្រើន បានចូលខមឹន និងកោតសរសើរទាំងការធ្វើឲ្យភាពរីករាយ ផ្ដល់នូវអារម្មណ៍សប្បាយស្រស់ស្រាយ និងការថតបានស្អាតល្អ។

LEAVE A REPLY

Please enter your comment!
Please enter your name here