កុល ដាវី សម្រាលកូនដំបូងដោយ ជោគជ័យ ស្រាប់តែមានកាដូជូនភ្លាម

0
- Advertisement Banner -

នៅទីបំផុត អ្នកនាង កុល ដាវី បានសម្រាលកូនដំបូងដោយ ជោគជ័យ ក្រោយតស៊ូ ពពោះ ដោយការព្យាយាមនិង អត់ធ្មត់។ នេះជាសមាជិកថ្មីមួយ ដែលកុល ដាវី និង សុខ រក្សា ចង់បានយូរមកហើយ។ អ្វីដែល សំខាន់ក៍ជាភាពរីករាយក្នុងឱកាសឆ្នាំថ្មីមកដល់ផងដែរ។ សុខ រក្សាបាន បង្ហោះសារថា «ថ្ងៃដែលប៉ាម៉ាក់រងចាំជួបមុខកូនសំលាញ់ រក្សា វីនីតា ថ្ងៃច័ន្ទទី11ខែ4ឆ្នាំ2022 ម៉ោង10:15នាទីព្រឹក 2kg9ខាំ សំរាលធម្មជាតិ ប៉ាម៉ាក់ពិតជារំភើបណាស់រកអ្វីប្រៀបផ្ទឹមពុំបានទេពេលដែលបានឮសំលេងកូនយំ លើកដំបូង។

អូន រក្សា វីនីតា កើតភ្លាមបានចំណងដៃធំភ្លាម អូនអរគុណប៉ាអ៊ំ ឧកញ្ញា ហ៊ួត ជា ចេញថ្លៃសំរាលអោយអូន បន្ទប់វីអាយភីនៅសម្ភពអររៀនដា ព្រឹកមិញអូនប្រញ៉ាប់ចេញមកពេកនាក់គ្រូទេព្យហួសចិត្តគ្រប់គ្នា ម៉ាក់ៗឈឺពោះតែ3ម៉ោងទេ អូនអរគុណនាក់គ្រូពេទ្យទាំងអស់ខ្លាំងណាស់ ដែលយកចិត្តទុកដាក់ចំពោះអូនគ្រប់គ្នា»។

ប្រិយមិត្តជាច្រើន បានសារទរចំពោះ ការទទួលបានកូនដំបូងឃើញពន្លឺថ្ងៃនេះ ហើយក៍កាន់តែយល់ថា ស្នេហាតារាចាស់ទុំមួយគូនេះ រិតតែទទួលបានចំណងសុខសុភមង្គល លើសមុន។

LEAVE A REPLY

Please enter your comment!
Please enter your name here