ខ្លោចចិត្តពេលឃើញសភាពកោរសក់ របស់ ម្ចាស់ជ័យលាភីលេខ2តារាអាស៊ានប៊ូ សុនីតា

0

បន្ទាប់ពីបានទទួលជំនួយមនុស្សធម៌លោក សៀក ប៊ុនណារី ដែលសកម្មក្នងការរៃអង្គាសថវិកាជួយដល់ទុរគតជន បានតំណាងអោយសប្បុរសជន​ជិតឆ្ងាយ​ពាំនាំអំណោយមនុស្សធម៌ចំនួន 411$ ជូនជួយដល់ប្អូនស្រី ប៊ូ សុនីតា តារាចម្រៀង​ប្រឡងជាប់ជ័យលាភីលេខ2 ក្នុងកម្មពិធី​តារាចម្រៀងអាស៊ានឆ្នាំ2010 ដើម្បីអោយកញ្ញាបានបន្តព្យាបាលជំងឺមហរីកមាត់ស្បូនដែលឈានដល់សភាពធ្ងន់ធ្ងរ ដំណាក់ទី3។ អ្វីដែលគេកត់សម្គាល់ គឺកញ្ញា មានសភាពស្គមស្គាំងស្លេកស្លាំង និង កោរសក់ គឺឃើញហើយសង្វេគ បើក្រឡេកទៅអតីតកាល ដែលនាងក៏ជាតារាមានរូបឆោមល្អម្នាក់។ ក្រោយកើតមហារីក នាងត្រូវចំណាយលុយចាក់ថ្នាំគីមីរំលាយសាច់ដុំគៀស​ និងទិញថ្នាំលេបប្រចាំថ្ងៃ ហើយដោយសារតែនាងក៏ជាកូនកំព្រាម្តាយតាំងពីអាយុ9ឆ្នាំ នៅជាមួយឪពុកអ្នករត់សុីក្លូរ ចិញ្ចឹមរហូតសព្វថ្ងៃ ទើបធ្វើអោយនាងកាន់តែពិបាក។ នាងជាតារាដែលមានស្រុកកំណើតមកពីខេត្តកំពង់ស្ពឺ នៅភូមិត្រាំសសរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានបងប្អូន6នាក់។​

លោក សៀក ប៊ុនណារី បានលើកឡើងថា ថវិកាដែលយកទៅប្រគល់ជូន កញ្ញា ប៊ូ សុនិតា ដើម្បីសម្រួលបន្ទុកនេះ បានពីការរៃអង្គាសពីសប្បុរសជន​ដូចជា
1= បងប្រុស អ៊ូ លីម ហៅបង @Nara Leng ជួយប្អូនស្រី 150$ ជួយសោហ៊ុយក្រុមការងារ 30$។ 2= @យាយ បូរ៉ា 5$
3= @ម៉េង ឡាក់ 1$
4= @Ham Ponleu 2.5$
5= @Sopheap Sou ម្ចាស់រីសត Nova​Resort & Spa នៅមណ្ឌគីរី 100$ សរុបបាន 258.5$ និងរួមមានថវិការាយរងខ្លះៗបន្ថែមទៀត។ ជាមួយនឹងការជួយសម្រួលការលំបាកនេះ លោកក៏អំពាវនាវអោយបន្តជួយដល់ ប៊ូ សុនិតា ផងដែរ ដើម្បីអោយនាងមានក្ដីសង្ឃឹមថ្មី។