ទស្សនីយភាពសិល្បករសិល្បការិនីកុះករសម្រុកទៅចូលរួមនៅកម្មវិធីសង្ក្រានមរតកតេជោ

0

ព្រឹត្តិការណ៍សង្ក្រានដែលបានធ្វើឡើងនៅពហុកីឡាដ្ឋានមរតកតេជោ ត្រូវគេឃើញមានការចូលរួមពីសិល្បករសិល្បការិនីមិនតិចឡើយ ដែលកាន់តែញ៉ាំងអោយកម្មវិធីមានភាពអធឹកអធម។ តារាសិល្បៈទាំងនោះត្រូវបានគេចែក Zone អោយដឹកនាំលេងល្បែងប្រជាប្រិយខ្មែរ។ សិល្បករខ្លះគេឃើញស្លៀកពាក់បុរាណហើយដើរជាក្បួនពាសពេញពិធី ដើម្បីអោយបងប្អូនដែលចូលទៅលេងសង្ក្រានបានថតរូបជាមួយ អ្នកខ្លះដឹកនាំការច្រៀងរាំអោយមានភាពសប្បាយៗ ហើយអ្នកខ្លះក៍នាំបងប្អូនលេងហ្គេមប្លែក ដើម្បីបានឈ្នះរង្វាន់ផងដែរ។

ក្នុងនោះគេឃើញសិល្បករសិល្បការិនីតបស់គ្រួសារតារាកម្ពុជា មានសកម្មភាពច្រើនគួរសមជាងគេ ដោយក្រៅតែពីដឹកនាំលេងល្បែងប្រជាប្រិយ ក៏លើកគ្នារាំលេងដល់យប់ ដើម្បីអោយអ្នកទស្សនាតន្ត្រីចូលរាំសប្បាយៗនៅខាងមុខឆាកធំ។ បើទោះជាថ្ងៃទី១ មិនសូវមានមនុស្សទៅទស្សនាច្រើន តែផ្អែកតាមបរិយាកាស ដែលមានឆាកតន្ត្រីធំ មានតារាចម្រៀងច្រើន មានស្តង់ពិព័ណ៍ចម្រុះមុខ និង មានសិល្បករចូលរួមច្រើននេះ គេរំពឹងថានឹងមានអ្នកចូលរួមច្រើន ដោយព្រឹត្តិការណ៏សង្ក្រាននេះ បន្តរហូតដល់ថ្ងៃទី១០ មេសា ២០២២។

LEAVE A REPLY

Please enter your comment!
Please enter your name here