សុទ្ធតែបុគ្គលល្បីៗ បង្ហាញខ្លួនក្នុងពិធីខួបកំណើតកូនប្រុស លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី

0

កាលពីយប់ថ្ងៃទី៧ មេសា ឆ្នាំ២០២២ មុននេះ តារាហ្វេសប៊ុក និង ជាតារាអនឡាញល្បីឈ្មោះ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានរៀបចំពិធីខួបកំណើតកូនប្រុសច្បងយ៉ាងអធឹកអធម នៅក្នុងបុរី Moon Town។ អ្វីដែលគេកត់សម្គាល់គឺនៅក្នុងពិធីនោះ គឺបង្ហាញខ្លួនសុទ្ធតែបុគ្គលល្បីៗតែម្ដង ដោយឯកឧត្តម លោកជំទាវ ឧកញ៉ា និង តារាអនឡាញល្បីៗ បានលេចវត្តមានឡើងណែនតាប់ពេញពិធីតែម្ដង។ នៅក្នុងពិធីនោះ ក្រៅពីលម្អរោងដោយពណ៌ស្វាយ អមដោយរថយន្តទំនើប២គ្រឿង លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី និង គ្រួសារ ក៏រំលេចដោយឈុតពណ៌ស្វាយយ៉ាងប្រណិត និង គ្រឿងពេជ្រមួយឈុត ឡើងភ្លឺភ្លែក តាំងពីលើដងខ្លួន រហូតដល់ចុងសក់ផងដែរ។

ពិធីខួបកំណើតកូនប្រុសច្បងរបស់លោកជំទាវនេះ គឺថារៀបចំស្មើនឹងពិធីធំដុំមិនធម្មតានោះទេ ដោយសូម្បីតែអាហារក៏សុទ្ធតែជាលំដាប់អាហារប៊ុហ្វេពីទន្លេបាសាក់ និង មានចម្រុះដោយម្ជូរបំពេញចំណូលចិត្តភ្ញៀវយ៉ាងអឹកអធឹកផងដែរ។ អ្នកល្បីច្រើនណាស់ សប្បាយថតរូបជាមួយនឹងលោកជំទាវ ខណៈដែលម្នាក់ៗ ក៏បង្ហាញក្ដីនឹករលឹក ព្រោះតែខានមានកម្មវិធីជួបជុំបែបនេះយូរឆ្នាំ ដោយសារកូវីតនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here