ក្រោយភរិយា ប្រកាសបញ្ចប់ទំនាក់ទំនងប្ដីប្រពន្ធ យុទ្ធ ឋានៈ ពោលពាក្យបែបនេះ

0

ចុងខែនេះ (មីនា) ចំណងស្នេហា ប្តីប្រពន្ឋ មានទាំងកូន១ សូដា នីតា និង លោក យុទ្ឋ ឋានៈ បានដើរដល់ផ្លូវបំបែក ហើយ គ្រប់គ្នា ស្ទើរតែមិនជឿសោះឡើយ ដាស្នេហាកើតចេញពីការតស៊ូ បែរជាឈានដល់ជូរចត់។ ម្នាក់ៗ មានហេតុផលរៀងខ្លួន ព្រមទាំងសល់តែស្នាមអនុស្សា ដែលបានបន្សល់ទុកតែប៉ុណ្ណោះ។

លោកយុទ្ឋ ឋានៈ បានបង្ហោះសារខ្លះៗ ក្រោយចែកផ្លូវ កាលពីថ្ងៃទី៣០ មិនា ឆ្នាំ២០២២ថា « ហើយគាត់បានសម្រាច់ចិត្តត្រូវហើយ ព្រោះខ្ញុំមិនមែនជាប្ដីល្អ បងដេកគិងពីយប់ឥឡូវបងយល់ហើយថាបងត្រូវធ្វើបែបណា ។ បងព្រមទទួលទង្វើនិងកំហុសគ្រាប់យ៉ាងទាំងអស់ គ្រប់យ៉ាងគឺបងជាអ្នកខុស។#ហើយខ្ញុំមិនទទួលphoneនិងមិនតបឆាតបងប្អូនណាទាំងអស់។ចឹងសូមបងប្អូនកុំឆាតមកសួរខ្ញុំទៀតខ្ញុំមិនចង់ឆ្លើយអ្វីទាំងអស់ ។ អ្នកនាង សូដា នីតា បានប្រកាសបញ្ចប់រាល់សកម្មភាពការងារនានាពាក់ព័ន្ធជាមួយក្រុមតន្ត្រីរបស់លោក យ៉ែម សំអូន ដែលបានធ្វើការរួមគ្នាអស់រយះពេលជាច្រើនឆ្នាំមកនេះ ក្នុងពេលដែលធ្វើដំណឹងនេះបានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

សូដា នីតា គ្មានការរារែកចិត្តឡើយពោលគឺនាងបានប្រកាស ជាសាធារណៈថាចាប់ពី ថ្ងៃទី ២៩ខែមីនា នេះតទៅរាល់ការងារទាំងឡាយរបស់ក្រុមហ៊ុនកម្សាន្ដលោកយ៉ែម សំអូន គឺ នាងលែងទទួលទាំងអស់តែម្ដង។តាមការថ្លែងជាសាធារណៈរបស់សូដា នីតា នោះបង្ហាញ ថាអ្នកទាំងពីរកំពុងតែមានបញ្ហារធំជាមួយគ្នាដែល ចំណុចនៃការអាកអន់ចិត្តរបស់នីតានោះ ផ្ដោតថាលោកសំអូន មិនឲ្យតម្លៃនាង។

សូដា នីតា បង្ហាញសញ្ញាលែងត្រូវគ្នាជាមួយលោកយ៉ែម សំអូន នេះដែរ នៅថ្ងៃទី២៩ខែមីនា ឆ្នាំ ២០ ២២ នេះតារាកូន១រូបនេះក៍អះអាងថានាងបានលែង ប្ដីជាមន្រ្ដី យោធា និងតារាសម្ដែង លោកស៊ិន សូរិយា ហៅ យុទ្ធឋានៈ ផងដែរបន្ទាប់ ពីបានភ្ជាប់ពាក្យកាល ពីខែកញ្ញាឆ្នាំ២០២០ ហើយនាងសម្រាលបានកូន ប្រុស ម្នាក់ កាល ពី៤ខែមីនាឆ្នាំ២០២១ ។

LEAVE A REPLY

Please enter your comment!
Please enter your name here