✨ ••• ប៉ុន្មានម៉ោងមុននេះ តារាសម្ដែងឈ្នះរង្វាន់ Best Actor នៅ Oscar ឆ្នាំ 2022 លោក Will Smith បានចេញជាសារសុំទោសជាសារធារណៈទៅ Chris Rock, គ្រួសារនៃស្ដេច William Family នៅចក្រភពអង់គ្លេសនិងអ្នកនៅក្នុងរឿង King Richard របស់គាត់និងទៅកាន់ខាង The Academy ឲ្យលើលែងទោសនូវទង្វើខុសឆ្គងដែលគាត់បានធ្វើនៅលើឆាក Oscar ។
ខ្ញុំចង់សុំទោសអ្នកជាសាធារណៈ, Chris ខ្ញុំនិយាយសម្ដីជ្រុលខ្លាំង ហើយខ្ញុំពិតជាខុសមែន ។ “ គាត់បានសរសេរសារសុំទោសនៅលើគណនី Instagram ផ្លូវការរបស់គាត់: https://www.instagram.com/p/CbqmaY1p7Pz/?utm_medium=copy_link
Me : ( សំដែង? អូស្ការខានបេីកទ្វារ2-3ឆ្នាំ ដាក់មួយឈុតមេីល ល្បីបស់គេមែន )
មួយកំផ្លៀងរបស់ Will Smith ទៅលើ Chris Rock បានក្លាយទៅជាប្រធានបទដ៏ក្ដៅគគុកនៅលើបណ្ដាញសង្គមអនឡាញន៍។ អាកប្បកិរិយាប្រើហិង្សារបស់ Smith ដើម្បីបញ្ឈប់ការនិយាយកំប្លែងអង្អាប់មកលើប្រពន្ធខ្លួន នៅថ្ងៃប្រគល់ពានរង្វាន់អូស្ការ បានធ្វើឱ្យមហាជនថ្កល់ទោសលោកយ៉ាងខ្លាំង។
ទោះជាយ៉ាងណា មតិភាគច្រើននៃអ្នកលេងបណ្ដាញសង្គមយល់ឃើញថា Chris Rock មិនមានចេតនាលើការនិយាយកំប្លែងឥតព្រាងទុករបស់លោក នោះគ្រាន់តែជាសិល្បៈនៃការសម្ដែងនៅលើវេទិកាឱ្យមហាជនសើចកម្សាន្ដតែប៉ុណ្ណោះ។ ប៉ុន្ដែ Will Smith ក៏មានសិទ្ធការពារមនុស្សជាទីស្រឡាញ់របស់ខ្លួនដូចគ្នា។
បន្ទាប់ពីបានប៉ះគ្នាមួយប៉្រាវនៅលើវេទិការអូស្ការ Will Smith ក៏បានដឹងពីកំហុសខ្លួន និងសោកស្ដាយយ៉ាងខ្លាំងចំពោះអាកប្បកិរិយាហិង្សារបស់លោកទៅលើ Chris ហើយបានចេញសារសុំទោសជាសាធារណៈនៅលើហ្វេសប៊ុកថា៖ «រាល់ទម្រង់នៃអំពើហិង្សា គឺសុទ្ធតែពិសពុល និងការបំផ្លិចបំផ្លាញ។ អាកប្បកិរិយារបស់ខ្ញុំក្នុងកម្មវិធីប្រគល់ពានរង្វាន់ Academy Awards កាលពីយប់មិញគឺមិនអាចទទួលយកបានទេ និងមិនអាចលើកលែងទោសបាននោះដែរ។ សិល្បៈនិយាយថ្លុកកំប្លែង សម្រាប់ខ្ញុំក៏ជាផ្នែកមួយនៃការងារមួយដែរ ប៉ុន្តែសិល្បៈថ្លុកកំប្លែងនិយាយពីស្ថានភាពសុខភាពរបស់ Jada គឺពិតជាហួសហេតុណាស់សម្រាប់ខ្ញុំ ដែលមិនអាចទ្រាំបានឡើយ ហើយខ្ញុំក៏មានប្រតិកម្ម ប៉ះទង្គិចផ្លូវអារម្មណ៍ខ្លាំង ដែរ។ ខ្ញុំចង់សុំទោសជាសាធារណៈទៅកាន់អ្នក, Chris ។ ខ្ញុំរាងលើសមែន ខ្ញុំ ខុសហើយ។ ខ្ញុំមានការខ្មាសអៀនណាស់ ហើយទង្វើរបស់ខ្ញុំ មិនបានបង្ហាញពីចរិតដែលខ្ញុំចង់ធ្វើនោះទេ។ មិនមានត្រង់ណា បញ្ជាក់ពីហិង្សាក្នុងពិភពនៃសេចក្តីស្រឡាញ់ និងទឹកចិត្តមេត្តានោះទេ។ ខ្ញុំក៏សូមអធ្យាស្រ័យដល់ Academy អ្នកផលិតកម្មវិធី អ្នកចូលរួមទាំងអស់ និងអ្នកទស្សនាជុំវិញពិភពលោក។ ខ្ញុំសូមអភ័យទោសដល់គ្រួសារ Williams និងគ្រួសារស្តេច Richard របស់ខ្ញុំ។ ខ្ញុំមានការសោកស្ដាយជាខ្លាំងដែលអាកប្បកិរិយារបស់ខ្ញុំ បានប្រឡាក់ជាប់នូវអ្វីដែលជាពេលវេលាដ៏ស្រស់បំព្រងសម្រាប់យើងទាំងអស់គ្នា។ ខ្ញុំកំពុងបន្តឆ្ពោះទៅមុខហើយ។ ដោយក្តីគោរព, Will »។