Implus Phnom Penh Group ត្រៀមខ្លួនក្នុង ព្រឹត្តិការណ៍អបអរសង្ក្រាន្តឆ្នាំថ្មី និង ដើម្បីបំផុសការយល់ដឹងអំពីមេរោគអេដស៍

0

កាន់តែពិសេសថែមទៀត​ហេីយ​ សម្រាប់កម្មវិធី​ សង្រ្គាន​ អុីមភលភ្នំពេញ​ដេីម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ​ នឹងយុទ្ធនាការ​ ផ្សព្វផ្សាយ​ ស្រោមអនាម័យ​ ការធ្វេីតេស៍ឈាមរកមេរោគអេដស៍​ ការពង្រឹងការយល់ដឹងអំពីមេរោគអេដស៍ក្នុងចំណោម​ បុរស​រួមភេទជាមួយបុរស​ ឬអ្នកស្រលាញ់ភេទដូចគ្នា​ សូមជួបជាមួយតារាល្បីៗជាច្រេីងរូប​ ដែលមានការញាំអាហារ​ រាំលេងកំសាន្ត​ ច្រៀងរាំជាមួយចង្វាក់ប្រពៃណីខ្មែរ​ រាំវង់​ សារ៉ាវ៉ាន់​ តាលុង​ ឡាលាវ​ កន្រ្ទឹម​ ជាដេីម​ ក្នុងនោះផងគឺមានកាចូលររួមសំដែងពីសំណាក់​ សិល្បៈករ​ សិល្បៈ​ការិនី​ ក្នុងសំលៀកបំពាក់​ប្រពៃណី​ខ្មែរ​ ក្នុងសម័យទស្សវត្តន៍​ ៦០ ដូចជា​ ក្រុមយក្សភ្លោះ​ កញ្ញា​ យ៉េ​យ៉េ​ កញ្ញាស្រីពៅមុខឈេី​ កញ្ញា​ជ្រូកព្រៃ​ កញ្ញា​ ណូឌី​ កញ្ញា​អ៊ុកដារ៉េត​ លោក​ អៀម​ សុខា​ លោក​ រាជ​ សុវណ្ណ​ លោក​ ឃុតសីហា​ លោក​ រ៉េត​បូរ៉ា​ លោក​ វណ្ណា​ ឌី​ លោក​ គង់​ ប៊ុនថន​ អ្នកស្រីសំ​ សុផល​ ម៉ែវៀន​ នឹងក្រុមតារាបង្ហាញម៉ូតប្រចាំក្រុម​ អុីមភលភ្នំពេញ​។

សូមអញ្ចេីញចុះឈ្មោះដេីម្បីចូលរួមកម្មវិធីសង្រ្គាន​ អុីមភលភ្នំពេញ​ ដោយឥតគិតថ្លៃ​ ព្រមទាំងបានទទួលនូវវត្ថុអនុស្សារីយ៍​ទៀតផង​ លោកអ្នកក៏អាចធ្វេីតេស៍ឈាមក្នុងកម្មវិធីនេះបានដោយស្មគ្រ័ចិត្ត​ ខាងក្រុមការងារនិងមានជូនជាកាតទូរសព្ទ័និងថ្លៃធ្វេីដំណេីរសម្រាប់អ្នកធ្វេីតេស៍ឈាម​ ដោតមានការឧបត្ថមដោយ​ AHF Cambodia , Impusle Group , Good Friend Clinic , Moment Plus Studio សហការ​ណ៍ដោយ​ បណ្តាញចតុមុខ​ ភោជនីយដ្ឋាន​ ផាំឃីន​ គ្រួសារតារាកម្ពុជា​។ សូមបញ្ជាក់​ គ្រប់អ្នកចូលរួមទាំងអស់ត្រូវមានសម្លៀក​ បំពាក់ខ្មែរ​ បែបស្រុកស្រែចំការ​ ប្រពៃណី​ ឬសម្លៀកបំពាក់ក្នុងទស្សវត្តន៍៦០។

LEAVE A REPLY

Please enter your comment!
Please enter your name here