អតីតជ័យលាភីលេខ២ កម្មវិធីកំពូលតារាអាស៊ាន កើតមហារីកធ្ងន់ធ្ងរដង្ហើយរកជំនួយក្នុងជីវិតចុងក្រោយ

0

យោងតាមការបង្ហោះជាហូរហែររបស់កញ្ញា ប៊ូ សុនីតា ដែលគេស្គាល់ថាជាបេក្ខភាពជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងកម្មវិធីកំពូលតារាអាស៊ានកាលពីឆ្នាំ២០១០ នៅស្ថានីយ៍ទូរទស្សន៍ CTN បានរៀបរាប់ពីជីវិតគួរឱ្យសង្វេគយ៉ាងខ្លាំង ដោយសារតែនាងមានជម្ងឺរមហារីកក្នុងស្បូនដំណាកកាលទី៣ ហើយអស់លទ្ធភាពព្យាបាល។ នាងបានដង្ហើយសុំការជួយសង្គ្រោះ ពីមហាជន និងអ្នកគាំទ្រ បន្ទាប់ពីជម្ងឺរមួយនេះ បានបំផ្លាញធនធានរបស់នាងអស់ពីខ្លួនរួចទៅហើយ តែនៅតែព្យាបាលមិនជា។

នាងកំពុងស្ថិតក្នុងដំណាក់កាលប្រឈមនឹងអាយុជីវិតប្រសិនបើគ្មានលទ្ធភាពបាញ់គីមីបន្ត ដូច្នេះហើយទើបនាងអំពាវនាវសុំឱ្យមានកម្លាំសប្បុរសជនជួយជ្រោមជ្រែងដើម្បីឱ្យនាងមានជីវិតក្នុងដង្ហើមចុងក្រោយ។ នាងទើបតែត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យក្រោយអស់លទ្ធភាពព្យាបាល និងកំពុងរស់ក្នុងភាពអស់សង្ឃឹម ព្រោះតែអស់លទ្ធភាពបន្តក្នុងការព្យាបាល។

ជាមួយនឹងការបង្ហោះជាហូរហែររបស់នាងបានធ្វើឱ្យអ្នកសិល្បៈ និងអ្នកគាំទ្រនាងមិនតិចឡើយ បង្ហាញអារម្មណ៍ក្ដុកក្ដួលព្រោះមិននឹកស្មានថាពិធីការិនី និងជាអ្នកចម្រៀងមួយរូបធ្លាក់ខ្លួនគួរឱ្យសង្វេគយ៉ាងនេះ។ ក្រោយការបង្ហោះនេះក៏មានការ Share ចែកចាយ ហើយក៏មានការអំពាវនាវសុំឱ្យមានការជួយជ្រោមជ្រែងជាច្រើនផងដែរដើម្បីឱ្យមានការរួមកម្លាំងគ្នាជួយដល់នាងនៅក្នុងពេលនេះ។

គួរបញ្ជាក់ផងដែរថាកញ្ញា ប៊ូ សុនីតា ក្រោយពីជាប់ជ័យលាភីលេខ២ ក្នុងការប្រឡងចម្រៀងកំពូលតារាអាស៊ាន នាងបានក្លាយជាតារាអាជីពលេចធ្លោរគួរសមទាំងអាជីពចម្រៀង និងពិធីការិនី។ នាងក៏កាន់តែមានគេស្គាល់ផងដែរក្រោយពីបានបង្កើតមូលនិធិផ្សេងៗជួយដល់ទុគតជននាពេលកន្លងមក តែគួរឱ្យស្ដាយ នាងបែជាជួបរឿងដ៏សង្វែគដោយកើតជម្ងឺរមហារីកក្នុងមាត់ស្បូន ហើយបែជាគ្មានការជួយជ្រោមជ្រែងដល់នាង ដូចដែលនាងធ្លាប់បានខ្នះខ្នែងជួយដល់ទុរគតជននោះ ។

សម្រាប់សប្បុរសជនដែលមានបំណងចង់ជួយដល់នាងសូមទំនាក់ទំនងតាមលេខទូរស័ព្ទ 070278282 / 085278282 ឬ អាខោន ABA: BOU SONITA 001663616 ។

LEAVE A REPLY

Please enter your comment!
Please enter your name here