ស្ងាត់ៗ លោកជំទាវ មួយឡេង ទៅដល់កោះហាវ៉ៃ ឡើងស៊ីវិល័យ

0

ទើបតែត្រលប់មកពីអាមេរិកក្ដៅៗសោះ ពេលនេះ លោកជំទាវ មួយឡេង ដែលគេស្គាល់ថាគឺជាតារាអនឡាញ និងជាម្ចាស់ហាងមាសពេជ្រ មួយឡេង នៅច្រមុះជ្រូកស្ទឹងមានជ័យ ស្រាប់តែលេចមុខនៅកោះហាវ៉ៃ សហរដ្ឋអាមេរិកទៀតបាត់ទៅហើយ។ អ្វីដែលគេចាប់អារម្មណ៍គឺលោកស្រីទៅក្នុងគម្រោងលម្ហែកាយ និង បង្អួតសម្រស់ឡើងដូចក្រមុំ ដែលកាន់តែធ្វើអោយម្នាក់ៗច្រណែននឹងជោគវាសនារបស់លោកជំទាវ ដែលក្រៅពីមានឧត្តមស្វាមីជាមន្ត្រីផ្កាយ២ ក៏ជោគជ័យក្នុងមុខជំនួញ ហើយថែមទាំងបានឡើងចុះអាមេរិកដូចចុះឡើងផ្សារ ក្នុងពេលអ្នកផ្សេងមិនងាយនឹងមានឱកាសបានដើរស្រុកគេ។

យ៉ាងណាមិញ គេធ្លាប់បានដឹងហើយថា លោកជំទាវចេញទៅអាមេរិកម្ដងៗ គឺមិនមែនយកលុយទៅចាយនោះទេ គឺទៅកើបលុយត្រលប់មកវិញ។ ជាក់ស្ដែងបើទោះជាលោកជំទាវទៅអាមេរិកលើកនេះគឺទៅដើរលេង និង សម្ងំចាយលុយនៅកោះហាវ៉ៃដ៏ស៊ីវិល័យ ប៉ុន្តែលោកជំទាវនៅតែឆ្លៀតLive លក់ផលិតផលពេលទំនេរ ដែលធ្វើអោយលុយរត់ចូល ដោយមិនយកលុយពីផ្ទះ ទៅចាយក្នុងដំណើរកម្សាន្តនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here