បទថ្មីរបស់ យ៉ុង កណ្ណិកា និង លោក ញឹម ចំរើន ផ្ទុះការគាំទ្រ

0

ស្ងាត់ពីការផលិតបទថ្មីអស់មួយរយៈក៏ពិតមែន ប៉ុន្តែបទថ្មីរបស់តារាចម្រៀង អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ម្ចាស់បទ វាចាស្រីឡង់សេ និង អតីតតារាចម្រៀង រ៉ក់ លោក ញឹម ចំរើន ដែលធ្លាប់ល្បីក្នុងបទមិនធ្វើសង្គ្រាមទេអូន ស្រាប់តែអាចកញ្ជ្រោលនូវការចាប់អារម្មណ៍រួមគ្នា តាមរយៈបទថ្មីដែលច្រៀងរួមគ្នាដូចដែលឃើញនេះឡើយ។ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បទ “បងធ្លាក់ដល់សូន្យក៏អូននៅក្បែរ” របស់អ្នកទាំងពីរ អាចទាក់ទាញអ្នកស្ដាប់ និង អ្នកចែកចាយនៅលើបណ្ដាញសង្គម ពិសេសទិកតុ ឡើងត្រូវគេចាប់អារម្មណ៍មិនគួរ ដោយបទចម្រៀងមួយនេះ គឺមានអត្ថន័យស៊ីជម្រៅ ធ្វើអោយប្ដីប្រពន្ធទាំងឡាយ កាន់តែយល់តម្លៃពីចំណងស្នេហ៍ និង មានខ្លឹមសារធ្វើអោយបុរសគ្រប់គ្នាដឹងថា គឺមានតែភរិយាកម្សត់កម្រប៉ុណ្ណោះ ដែលហ៊ានតស៊ូកាន់ដៃស្វាមីពេលធ្លាក់ដល់សូន្យបើទោះជាបុរសជោគជ័យភាគច្រើន រមែងមើលរំលងចំពោះភរិយា ហើយអោយតម្លៃទៅអ្នកទី៣ជាជាង។

អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ដែលជាអ្នកចម្រៀងមាន់ចែជើងចាស់ និង កំពុងជោគជ័យក្នុងមុខជំនួញអនឡាញ បានបង្ហាញនូវអារម្មណ៍រីករាយយ៉ាងខ្លាំង បន្ទាប់ពីបទចម្រៀងរបស់អ្នកនាង និង លោក ញឹម ចំរើន ផ្ទុះការគាំទ្រ។ អ្នកនាងថា បទចម្រៀង ដែលមានចំណងជើងថា “បងធ្លាក់ដល់សូន្យក៏អូននៅក្បែរ” នេះ នាងគឺជាចំណាយលុយអោយលោក ទ្រី សក្កដា ផលិតអោយ ហើយដោយសារតែបទចម្រៀងនេះ គឺមានអត្ថន័យឆ្លងឆ្លង ហើយអ្នកលេងបណ្ដាញសង្គម ក៏សំណូមពរអោយអ្នកនាង និង លោក ញឹម ចំរើន ច្រៀងជាមួយគ្នាអោយបានម្ដងផង ទើបអ្នកនាង ក៏ជ្រើសលោកជាដៃគូ។ ចម្រៀងមួយបទនេះ ការពិតអ្នកនាង ធ្វើឡើងក្នុងន័យច្រៀងលេងប៉ុណ្ណោះ ដោយសារតែអ្នកនិពន្ធទម្លាក់ប៉ារ៉ូលមក ហាក់ត្រូវចិត្ត ហើយពេលបានស្ដាប់បទភ្លឹងក៏គិតថាពីរោះ។ អ្នកនាងថា ខ្លួនមិននឹកស្មានថាបទមួយនេះ ទទួលបានការគាំទ្រទាំងសូម្បីតែអ្នកនាងមិនខ្វល់ពីការឡើងច្រៀងប្រូម៉ូត និង គ្រាន់តែផលិតឡើងលេងៗ ដើម្បីកុំអោយគេភ្លេចមុខអ្នកនាង ជាអ្នកសិល្បៈមួយរូបបែបនេះឡើយ។ អ្នកនាងក៏មានគម្រោងចាប់ដៃជាមួយលោក ញឹម ចំរើន សម្រាប់បទថ្មីៗផងដែរ ក្រោយពីផ្លែផ្កានេះ។

គួរបញ្ជាក់ផងដែរថា អ្នកនាង យ៉ុង កណ្ណិកា គឺជាតារាចម្រៀងល្បីឈ្មោះមួយរូប។ អ្នកនាងហាក់ឃ្លាតឆ្ងាយពីវិស័យចម្រៀង ក្រោយពីក្លាយជាម្ចាស់ប្រេនអនឡាញមួយល្បីឈ្មោះ និង ក្រោយពីមានស្វាមីជាអ្នកជំនួញមួយរូបផង។ តែអ្នកនាងនៅតែមិនចោលសិល្បៈ ដោយនៅតែបន្តបង្ហាញខ្លួន ពិសេសរាល់កម្មវិធីថ្នាក់ជាតិធំៗដែលមានការអញ្ជើញ៕


LEAVE A REPLY

Please enter your comment!
Please enter your name here