ម្ចាស់ប្រេន ហ៊ឹង សុឃាង តក់ស្លុត ក្រោយតារាភាពយន្តជាតំណាងឆ្នើមបាត់បង់ជីវិត

0
- Advertisement Banner -

​ក្រោយពីអតីត​តារា​សម្តែង​អ្នក​នាង សយ ស្រី​លក្ខណ៍ ហៅទីម៉ា បាន​ទទួលមរណភាព​ក្នុងវ័យ៤០​ឆ្នាំ​នៅប្រទេសបារាំង ហើយធ្វើអោយមានការចាប់អារម្មណ៍ក្នុងស្រទាប់មហាជន លោកស្រី ហ៊ឹង សុឃាង អគ្គនាយិកាក្រុមហ៊ុន HSKL ដែលជាតារាអនឡាញមួយរូប ក៏បង្ហាញការតក់ស្លុត ដោយសារតែអតីតតារាសម្ដែងរូបនេះ គឺជាអ្នកតំណាងដ៏ឆ្នើមរបស់ម្ចាស់ផលិតផលរបស់លោកស្រី។ ការ​ស្លា​.​ប់​របស់អតីតតារាសម្ដែងនេះ ត្រូវ​បាន​អះអាង​ថា ដោយសារ​គាំងបេះដូង​។ លោកស្រី ហ៊ឹង សុឃាង បានបង្ហោះយ៉ាងរន្ធត់ចិត្តថា “ថ្ងៃនេះគ្រួសារHSKLមានទុក្ខជាទំងន់😭បាត់បង់សម៉ាជិក ដំណាងចែកចាយឆ្នើមមួយរូបដែរគ្មានថ្ងៃវិលត្រលប់ក្រោយវិញជារាងរហូត😭😭😭Ripទីម៉ា😭”។ ការបង្ហោះរបស់លោកស្រី ក៏ធ្វើអោយគេបានដឹងផងដែរ ថាអ្នកនាងទីម៉ា បើទោះជាលាឈប់ពីសិល្បៈ ហើយទៅរស់នៅសើយសុខនៅប្រទេសបារាំង គឺបានបណ្ដាក់ទុននាំចូលផលិតផល HSKL ដែលជាប្រេនល្បីរបស់លោកស្រី ហ៊ឹង សុឃាង និងមានអនុស្សាវរីយច្រើនជាមួយលោកស្រី មុនទទួលមរណភាព។

លោកស្រី ហ៊ឹង សុឃាង ក៏បន្តបង្ហាញភាព សោកស្ដាយចំពោះការបាត់បង់អ្នកតំណាងផលិតផលដ៏ធំរបស់ខ្លួននេះនៅលើទឹកដីបារាំង មិនអស់មិនហើយផងដែរ ដោយលោកស្រីបង្ហោះថា ស្ទើរមិនគួរជឿព្រោះអ្អនកតំណាងរូបនេះ គឺមានសុខភាពល្អ និង មានសភាពជាមនុស្សរឹងមាំសោះ ស្រាប់តែមានដំណឹងគាំងបេះដូងស្លាប់ទាំងមិនគួរជឿបែបនេះ។ គួរបញ្ជាក់ថា អ្នក​នាង​ ទីម៉ា ធ្លាប់​ថត​ចម្រៀង Karaoke ក្នុង​ផលិតកម្ម​ឆ្លង​ដែន​កាលពី​ច្រើន​ឆ្នាំ​មុន​។ លើស​ពី​នេះ បើ​តាម​លោក ហ្វៃ សំអាង បាន​លើក​ឡើង​ថា ស្រី​លក្ខណ៍ ធ្លាប់​ថតកុន​អោយ​ខ្សែ​រឿង​របស់​លោក​ដែរ ក្នុង​រឿង «​ពិស​ស្នេហ៍​»​។ ម្ល៉ោះហើយ ទើប​លោក​ដែល​ធ្លាប់​ហៅ​អ្នក​នាង​សម្តែង​ដែរ​នោះ ស្លុតចិត្ត​បំផុត​មិន​គួរ​ទៅ​ទាំង​ជីវិត​ស្រស់បំព្រង​បែប​នេះ​ឡើយ​។

រីឯ​សិល្បករ​ជា​ច្រើន​ទៀត ក៏​ដូច​ជា​អតីត​តារា​កំប្លែង អ្នក​នាង ទេព បុ​ទុម​បុ​ផល ដែល​រស់នៅ​បារាំង​ដែរ​នោះ ក៏​ហួសចិត្ត និង​ស្តាយ​បំផុត ហើយ​អ្នក​នាង​លើក​ឡើង​ថា “លឿន​ពេក​ហើយ (​ទី​ម៉ា​) អើយ ខម​មិន​លែង​សើច​ជាមួយ​បង​រាល់ថ្ងៃ​សោះ អាណិត​ណាស់​អូន​អើយ អូន​ស្អាត រុះ​រាយ​រាក់ទាក់ ស្លូតបូត​សុភាព​រៀបសារ ក្រមិចក្រមើម បង​សើច​អូន​រាល់ថ្ងៃ អី​ឡូ​វ​បង​លែង​បានឃើញ​អូន​សម្ដែង​លែង​សើច​អោយ​បង​មើល​ទៀត​ហើយ” ។​ទាំងនេះសុទ្ធតែជាក្ដីរន្ធត់ ដែលអ្នកស្គាល់រាប់អានអតីតតារាសម្ដែងទីម៉ា ពិបាកទទួលយក៕


LEAVE A REPLY

Please enter your comment!
Please enter your name here