ទឹម រដ្ឋា និង នីឡា រៀបការអោយបានជម្នះអូមីក្រុង

0

តារាសម្តែង និងបង្ហាញម៉ូតនាង ទឹម រដ្ឋា បានប្រកាសកំណត់ថ្ងៃរៀបការជាផ្លូវការហើយ ដោយពិធីមង្គលរបស់នាងនឹងធ្វើឡើងនៅបំណាច់ខែនេះ ជាមួយនឹងស្វាមីដែលជាជនបរទេស បន្ទាប់ពីអ្នកទាំងពីរបានសាងទំនាក់ទំនងស្នេហ៍យ៉ាងផ្អែមល្ហែមអស់ជាច្រើនឆ្នាំមកនេះ។

ទឹម រដ្ឋា នឹងលាពាក្យនៅលីវរបស់ខ្លួននាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះហើយ ដោយនៅក្នុងនោះនាងគ្រោងនឹងអញ្ជើញភ្ញៀវកិត្តិយស ជាពិសេសមិត្តភក្តិស្និតស្នាលក្នុងចង្កោមអ្នកសិល្បះដូចគ្នាប្រមាណជា៧០នាក់ ដើម្បីពិសារភោជនីយហារនៅថ្ងទី២៦ ខែមីនា នៅមជ្ឈមណ្ឌល់កោះពេជ្រ។
ទឹម រដ្ឋា បានលើកឡើងតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា “នាងខ្ញុំ និងអនាគតស្វាមី Jovany Antonio សូមជម្រាបសួរ! ខ្ញុំទាំងពីរនាក់ សូមជម្រាបជូនដល់ញាតិមិត្ដ និងភ្ញៀវកិត្ដិយសទាំងឲ្យបានដឹងជាមុនថា ខ្ញុំទាំងពីរនាក់នឹងរៀបមង្គលការនៅថ្ងៃទី២៥-២៦ ខែមីនា អីចឹងសូមភ្ញៀវកិត្ដិយសទាំងអស់ត្រៀមទទួលការអញ្ជើញពីខ្ញុំផង”។យ៉ាងណា ដំណឹងពីការចូលរោងការជាផ្លូវការរបស់ ទឹម រដ្ឋា នាពេលនេះបានធ្វើឲ្យមហាជន អ្នកគំាទ្រ ជាពិសេសមិត្តភក្តិក្នុងសិល្បះបាននាំគ្នាសម្តែងការអបអរសាទរយ៉ាងខ្លាំង ក្នុងពេលដែលបានសម្រេចចិត្តកសាងសុភមង្គលគ្រួសារនាពេលនេះ ខណះពេលអាយុុរបស់ក៏កាន់តែជ្រេបន្តិចទៅហើយនោះ។

វ៉ាន់ នីឡា៖កូនក្រមុំលោកតា វ៉ុចទ័រ រូបនេះបានលើកពេលរៀបការជាមួយគូដណ្ដឹង នាងលោកស៊ុត សក្ការៈ ចំនួន២លើកមកហើយនោះគឺចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២១ ។ប៉ុ ន្ដែពេលនេះនីឡា និងលោកសក្ការៈ នឹង រៀបការនៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២២ ខាង មុខ នេះ ហើយដែលពិធីនោះនឹងរៀបចំនៅសណ្ឋាគាសុខាភ្នំពេញ ដែលភ្ញៀវរបស់នាងភាគច្រើនគឺ ជាអ្នកសិល្បកររួមអាជីពដែរ ពិសេសគឺអ្នកកំប្លែងតែម្ដង។លោកតាវ៉ុច ទ័រ ធ្លាប់អះអាងថា លោ ក មិនអាចនិយាយមុនថាការកូនធ្វើប៉ុន្មានតុនោះទេ ព្រោះអ្វីៗគឺរៀបចំទៅតាមវិធានរបស់ ក្រ សួងសុខាភិបាលជានិច្ច។

នីឡា ក៍មិនខុសពីទឹម រដ្ឋា ដែរដោយនាងធ្លាប់និយាយថាបន្ទាប់ពីការប្ដីរួចនាង នៅ តែបន្ដអាជីព សិល្បៈ ដូចមុន ព្រោះថាលោកសក្ការៈ មិនចេះប្រចណ្ឌឬហួងហែងនាងលេង សិ ល្បៈ ឡើយ។យ៉ាងណានីឡា ថា ពេល នេះនាងផ្ដោតតែលើអាជីពកំប្លែង១មុខប៉ុណ្ណោះ មិនមាន គម្រោង វិលត្រឡប់ទៅចាប់អាជីពជាពិធីការិនី និង ចម្រៀងដូចមុនវិញឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here