ភ្ញាក់ផ្អើល សុខ សីឡាលីន ឆក់បានកៅអីពិសេសរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ

0

ពិតណាស់ កម្មវិធី ខេមបូឌាអាយឌល បានតហរូវមហាជនដឹងហើយថា លោកព្រាប សុវត្ថិ ជាអ្នកធ្លាប់កាន់ការងារនេះម្នាក់ដែរ។ ប៉ុន្តែពេលនេះប្តូរកៅអីអោយ ទៅ សុខ សីឡាលីន ព្រោះតែលោកសុវត្ថិងាកទៅស្ថាប័នថ្មីវិញម្តង។ បែបនេះហើយទើបគេយល់ថា សីឡាលីន បានមួយក្ឌាំងនេះ កាន់តែល្បីជាងមុនមិនខានឡើយ។

អំឡុងពេលដែលនាងសុខ សីឡាលីន មានយ៊ីអុនល្អត្រូវបានថៅកែ ប្រគល់តំណែងព្រាប សុវត្ថិ ឲ្យនេះមុននេះនាងក៍ជួបទុក្ខធំហើយនៅតែបន្ដ ក្រៀមក្រំផងដែរព្រោះ ឪពុកជាទីស្រលាញ់របស់នាងលោកទឹត្យ សូផាត ដែលជាតន្រ្ដីករបានទទួលមរណ ភាពកាល ពី ថ្ងៃទី២៨ខែមករាឆ្នាំ២០២២ ធ្វើឲ្យសីឡាលីន ពេលខ្លះបង្ហូរ ទឹក ភ្នែកតែម្នាក់ឯង៕

តារាចម្រៀងសុខ សីឡាលីន បានតំណែងធំនៅហង្សមាសដល់ទៅ២នោះគឺធ្វើ ជា គណៈ កម្មារការ និង គ្រូបង្វឹកX Factor Cambodia និងថ្មីៗនេះថៅកែផលិតកម្មហង្សមាស លោក ឧកញ៉ាអ៊ឹង ឆៃងួន បានឲ្យ សី ឡាលីន ទៅអង្គុយកៅអីដែលទំនេររបស់ព្រាប សុវត្ថិ គឺ Cambodian Idol រដូវកាលទី៤ ។ការក្ដាប់ឱកាសធំម្ដង ដល់ ទៅ ២ នេះមានន័យថាសីឡាលីន ត្រូវបានហង្សមាសចាត់ទុកជាតារាចម្រៀងសំខាន់ ម្នាក់ហើយតួនាទីនេះប្រាកដជាធ្វើ ឲ្យនាង មាន ការផ្លាស់ប្ដូរមុខមាត់ថ្មីនាពេលដ៍ឆាប់ៗនេះជាមិនខានឡើយ ខណៈដែលជិត១០ឆ្នាំមក នេះ ឱក សុ គន្ធកញ្ញា និងពេជ្រ សោភា នៅតែត្រូវបានគេចាត់ទុកថាជាអ្នកចម្រៀងដែល នាំមុខ គេ នៅផលិតកម្មធំនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here